ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរចេញប្លន់២ករណីនៅសង្កាត់ស្ទឹងមានជ័យ១! នារីម្នាក់ត្រូវចោរវាយប្លន់ យកម៉ូតូ Let’s ទៅបាត់​ ខណៈតារាសម្ដែង​មួយរូប​ទៀត ក៏ត្រូវក្រុមចោរវាយប្លន់ដែរ តែមិនបានសម្រេចដែរ 

1 សប្តាហ៍ មុន 68 តូ សុផល

រាជធានីភ្នំពេញ​ ៖ តារាសម្ដែង​មួយរូប ត្រូវបានចោរប្លន់ម៉ូតូមិនបានសម្រេច នៅចំណុចផ្លូវងងឹតមួយនៅម្ដុំស្ទឹងមានជ័យ តែយកបានកាបូប និងឯកសាររបស់លោកបានសម្រេច ដែលធ្វើអោយលោកបារម្ភពីរឿងចោរធ្វើស៊ី។ ក្នុងហេតុការណ៍នោះ លោកក៍ត្រូវក្រុមចោរព្រួតវាយបម្រុងយកម៉ូតូនោះបានកេីតឡេីងនៅវេលាម៉ោង០៨:១០នាទីយប់​ ថ្ងៃសុក្រ​ ទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវ​បេតុងជាប់វត្តស្ទឹងមានជ័យ​ បត់ចុះពីផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

តារាសម្ដែងលោក ធី ចិត្រា ស្នាក់នៅបន្ទប់ផ្ទះជួល​ ក្រោយវត្តស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ និងមានស្រុកកំណេីត​នៅខេត្តព្រៃវែង​ បានថ្លែងបញ្ជាក់ថា ក្រោយពេលលោកបំបែកជួរពីកម្មវិធីហូបចុកតិចតួចជាមួយមិត្តភ័ក្ត្រ ហើយជិះត្រលប់ទៅផ្ទះនៅម្ដុំស្ទឹងមានជ័យ លោកក៍ច្រលំជិះកាត់ច្រកផ្លូវបេតុងមួយ ជាប់វត្តស្ទឹងមានជ័យ ហើយជិះទៅមុខមិនរួច ព្រោះតែគេធ្វើលូ​ ។ ក្នុងវេលាម៉ោងកេីតហេតុខាងលេីលោកថាមិនស្ងាត់ណាស់ណានោះទេ ក៍ឈប់ម៉ូតូឈរបត់ជើងតូច ប៉ុន្តែមិនបានប៉ុន្មានវិនាទីផង ស្រាប់តែក្រុមចោរ៣នាក់ចូលមកក្បែរលោក ហើយម្នាក់សួរថា អូនឯងយករបស់(ថ្នាំញៀន) មកមែន?

តារាសម្តែង​រងគ្រោះ​បន្តថា​ លុះពេលឆ្លើយថា មិនមែនទេ ស្រាប់តែក្រុមជនសង្ស័យទាំង៣នាក់នោះ​ នាំគ្នាធ្វេីសកម្មភាពប្រតាយប្រតប់ជាមួយលោកតែម្ដង​ ហេីយជនសង្ស័យម្នាក់បានកញ្ឆក់យកកាបូបលុយរបស់លោក ហើយបានរេីសដុំថ្មមកវាយលោក ចំដៃបណ្ដាលឲ្យលោកហើមដៃ និងរបួសដោយអន្លើរ។ ហេីយលោកស្រែកឲ្យគេជួយ​ និងស្រែក​ឆោឡោ​ឡេីង ទេីបក្រុមចោរក៍ស្ទុះរត់គេច ទុកម៉ូតូរបស់លោកវិញ​ រួចយកតែកាបូបលុយរបស់លោក​ ហេីយនាំគ្នារត់គេចបាត់ស្រមោលអស់។

ក្រោយមកលោកក៏បានរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១​ភ្លាមៗ ស្របពេលដែលនៅប៉ុស្តិ៍កំពុងរៀបចំ​កម្មវិធី​អបអរសាទរ​លោកប៉ុន្តែប៉ូលិសសូម្បីតែលោកសុំថតឯកសារបណ្ដឹង និងសុំថតសំលេងក្នុងពេលដាក់បណ្ដឹង ដើម្បីបញ្ជាក់ថា លោកពិតជាបានជូនដំណឹងដល់មន្ត្រីមានសមត្ថកិច្ច ក្រោយកើតហេតុផង​ តែបែរជាមិនត្រូវបានអនុញ្ញាតិ។

លោកថា ខ្លួនមិនស្ដាយលុយក្នុងកាបូបប្រមាណ ១៧០ដុល្លារនោះទេ ប៉ុន្តែលោកស្ដាយឯកសារមួយចំនួន ក្នុងកាបូប ពិសេសគឺកាតគ្រីម៉ូតូដែលលោកប្រាប់ថា ក្រុមចោរនឹងអាចធ្វើសុី ប្រសិនបើពួកចោរសម្អាងថាខ្លួន មានកាតគ្រីដើម ហើយបែរជាមកចោទថា ម៉ូតូ Nex ពណ៍ស ២០១៨ ដែលលោកជិះប្រចាំថ្ងៃជាម៉ូតូទិញតពីចោរទៅវិញ។

ប៉ូលីសបានទាំងទាញទូរស័ព្ទរបស់លោកទៅត្រួតពិនិត្យក្រែងមានថតដោយឯកសារ ដោយរូបប៉ូលិស ឬដោយសំលេងពេលសន្ទនាគ្នានោះផង។ លោកថា មិនមានជំនឿចិត្ត ក្រោយពេលប្ដឹងនោះ ខណៈដែលលោកកាន់តែមានអារម្មណ៍ភ័យឡើងខ្លាចក្រុមចោរធ្វើស៊ីទៅវិញថា លោកប្រើប្រាស់ម៉ូតូគ្មានឯកសារស្របច្បាប់ ឬម៉ូតូចោរ ហើយចោរដែលមានឯកសារក្នុងដៃក្លាយជាម្ចាស់ទៅវិញ៕

ករណីទី២ ក្រុមចោរ២នាក់ ជិះម៉ូតូ​ ICON មួយគ្រឿង​ ធ្វេីសកម្មភាព​វាយប្លន់យកម៉ូតូ Suzuki Let’s ពីនារីរូបស្រស់ម្នាក់​ ខណៈពេលកំពុងជិះម៉ូតូចេញពីធ្វើការ ហេីយឌុបមិត្តភ័ក្តទៅផ្ទះ លុះដល់ពាក់កណ្ដាលផ្លូវ​ ស្រាប់តែជួបក្រុមចោរជិះមកបុកឲ្យដួល​ ហេីយវាយមួយដៃ រួចលេីកម៉ូតូជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ ចេញអន្តរាគមន៍ឡើយ ។

ហេតតុការណ៍វាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣:០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ​ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅផ្លូបេតុង ទល់មុខ​ក្លោងទ្វារវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីនារីរងគ្រោះ​ ឈ្មោះ​ ពន្ធ​ ដា​ អាយុ២៩ឆ្នាំ មុខរបរធ្វេីការរោងចក្រ ស្នាក់នៅក្បែរកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅខេត្តតាកែវ​ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាង​និងមិត្តភ័ក្ត​ បាននាំគ្នាទៅរាំលេងកម្សាន្តនៅក្លឹបស៊ីធី លុះពេលចេញមកវិញ​ រូបនាងបានជិះម៉ូតូឌុបមិត្តភ័ក្តរបស់នាង ត្រលប់ទៅផ្ទះវិញ តាមផ្លូវបេតុងជិតប៉ុស្តិ៍ទូរទស្សន៍បាយ័ន លុះមកដល់ផ្លូវកែងមុខក្លោងទ្វារចូលវត្តសាមគ្គីរង្សី ជិតដល់ផ្ទះហេីយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ICON​ មួយគ្រឿង​​ (មិនចាំស្លាកលេខ) មិនដឹងជិះតាមមកពីណាទេ​ ដោយបិទភ្លើងម៉ូតូ​ រួចមកបុកម៉ូតូរបស់នាង​ បណ្ដាលឲ្យដួល​ ហេីយជនសង្ស័យម្នាក់​ ក៏លោតចុះមកធ្វេីសកម្មភាពវាយរូបនាងមួយដៃ​ ហេីយបានលើកម៉ូតូរបស់នាងជិះចេញទៅបាត់តែម្តង។

ម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះ​ ម៉ាក Suzuki Let’s ស៊េរីឆ្នាំ២០១៥ ឡើងតែមស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ មិនចាំក្បាល ដឹងតែលេខកន្ទុយ (0481)​ ។

ក្រោយពេលក្រុមចោរធ្វើសកម្មភាពប្លន់យកម៉ូតូហើយបានគេចខ្លួនបាត់ស្រមោលអស់ទៅ​ នារីជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវ​ ហេីយក៏ត្រលប់មកបន្ទប់ជួលវិញ៕

ដោយឡែក នៅយប់ថ្ងៃដដែលនេះ នៅសង្កាត់ស្ទឹងមានជ័យ៣ មានករណីចោរគាស់លួចយកម៉ូតូ និងកុំព្យូរទ័រមួយគ្រឿងទៅបាត់ស្ងាត់ឈឹងដែរ។ (ម៉េង)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!