ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់កាបូបទៀតហើយ!តើប៉ូលិសក្រុងបាត់ដំបងមានចំណាត់ការដែរឬទេ?

5 ខែ មុន 36 តូ សុផល

បាត់ដំបង៖ករណីចោរ ឆក់ កំពុងកើនឡើងយ៉ាងរាលដាលពេញក្រុងបាត់ដំបង ទាំងជនជាតិខ្មែរនិងជនបរទេស ជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់នៅស្ថិតក្នុងភាពភ័យខ្លាចយ៉ាងខ្លាំង។

យោងតាមរបាយការណ៍បានឲ្យដឹងថា៖នៅល្ងាចថ្ងៃទី៧ ខែគុម្ភះ ឆ្នាំ២០១៩ មានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានបើកបរម៉ូតូ១គ្រឿងមកឆក់យកកាបូបជនជាតិបារាំងម្នាក់ ឈ្មោះ ទេពទីត ហ្វីរ៉ាក្លីអូ ភេទស្រី អាយុ៧១ ឆ្នាំ ខណះកំពុងជិះកង់នៅតាមដងផ្លូវមាត់ស្ទឹងសង្កែ ត្រើយខាងកើត ច្រកចូលវត្តពោធិ៍វាល។

បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងផ្នែកអន្តោប្រវេសន៍ នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងអោយជួយអន្តរាគមន៍។

សម្ភារៈដែលជនរងគ្រោះបាត់បង់រួមមាន៖លិខិតឆ្លងដែន លុយចំនួន៥០០ ដុល្លារ ប័ណ្ណធនាគារ១សន្លឹក និងកាបូបស្ពាយចំនួន១។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋតាមតុ កាហ្វេនានា បានរិះគន់លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងថា៖ករណីឆក់ លួច គាស់ផ្ទះ ដែលបានកើតឡើងកន្លងមកប៉ូលិសក្រុងមិនដែលរកឃើញជនល្មើសម្តងណាឡើយនិងហាក់បីដូចជាមិនខ្វល់អំពីសុវត្ថភាពរបស់ពលរដ្ឋទាល់តែសោះ។

ប្រភពមួយចំនួនបានបែកធ្លាយអាថកំបាំងផ្ទៃក្នុងថាមាននគរបាលជាច្រើននាក់មិនមកធ្វើការមានតែឈ្មោះ និងវត្តមានរាល់ថ្ងៃ សង្ស័យចេញទៅរកសុីឆ្ងាយ។

យោងតាមភាពជាក់ស្តែងក្រុមអ្នកយកព័ត៌មានយើងបានសង្កេតឃើញថាពេលថ្នាក់លើ់ចុះមកបំពេញភារកិច្ចផ្សេងៗភាគច្រើនលោកអធិការខាងលើប្រើកម្លាំងប្រជាការពារបិទផ្លូវជំនួសប៉ូលិស។

ចំពោះកម្លាំងប្រចាំការមានមួយតូចរងចាំទទួលពាក្យបណ្តឹងនិងសំណុំរឿងបទល្មើសខ្លះលាក់បាំងដើម្បីកុំអោយថ្នាក់លើដឹងថាមានបទល្មើសច្រើនក្នុងទឹកដីដែលលោកអធិការគ្រប់គ្រងសព្វថ្ងៃនេះ។

ជាទូទៅការតាមប្រម៉ាញ់មុខសញ្ញាបទល្មើសលោកអធិការបែជាប្រគល់ទៅខាងការិល័យកម្រិតធ្ងន់ ឬស្រាលនៃស្នងការខេត្តបាត់ដំបងជាអ្នកធ្វើការជំនួសខ្លួន។

ដូច្នេះមានន័យថាលោកប៉ាង ហៀង អធិការក្រុងបាត់ដំបងអសមត្ថភាពយ៉ាងពិតប្រាកដរកលេខដាក់គ្មាន៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!