ព្រឹតិ្តការណ៍ថ្មីៗ

បុរសវ័យចំណាស់ម្នាក់​ ស្រវឹងស្រា​ ជិះម៉ូតូដួលខ្លួនឯង​នៅចាក់អង្រែក្រោម​ ត្រូវបានសមត្ថកិច្ចល្បាតជួយសង្គ្រោះ​!

1 សប្តាហ៍ មុន 20 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡេីងទន់ខ្លួន ជិះម៉ូតូ Smash មួយគ្រឿង ដួលដោយខ្លួនឯង បណ្តាលឲ្យរងរបួសបែកមុខ

ត្រូវបានប្រជាពលរដ្ឋនិងអ្នកដំណើ​រប្រទះឃេីញរាយការណ៍ប្រាប់សមត្ថកិច្ចល្បាត ចុះមកជួយសង្គ្រោះភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១១:០៥នាទីយប់​ ថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចច្រកចូលផ្សារក្រមួន ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលេី​ មិនដឹងមកពីផឹកស្រវឹងនៅឯណានោះទេ បានជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Smash ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1HD-3273 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុខាងលេី ស្រាប់តែឃេីញដួលដោយខ្លួនឯង បណ្ដាលឲ្យរងរបួសចំផ្ទៃមុខខាងឆ្វេង​ខ្លាំងគរសម​ សំណាងល្អដែលគាត់ពាក់មួយសុវត្ថិភាព​ដែរ​ ហេីយបានប្រជាពលរដ្ឋនិងអ្នកដំណេីរឆ្លងកាត់ប្រទះឃេីញ​ ហេីយរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ កំពុងល្បាតក្នុងភូមិសាស្ត្រចុះមកកន្លែងកេីតហេតុ​ រួចជួយសង្គ្រោះបឋមសិនផងដែរ។

ក្រោយមកសមត្ថកិច្ចបានទាក់ទងទៅកាន់សាច់ញាតិរបស់គាត់ឲ្យមកកន្លែងកេីតហេតុ​ រួចប្រគល់របស់មានតម្លៃសម្ភារៈ​ និងទូរស័ព្ទរបស់ជនរងគ្រោះ​ទៅអោយសាច់ញាតិរក្សាទុកវិញហេីយ​ និងយកឌុបគាត់ទៅលាងរបួសរួចហេីយ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!