ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ៖ សូមកុំយករូបថត បងប្រុស គឹម​​ រស្មី ទៅប្រើទៀត! គាត់ជាមនុស្សគួរអោយគោរពណាស់!

7 ខែ មុន 511 តូ សុផល

ភ្នំពេញ៖ ក្រោយ លោក គឹម រស្មីមេ​ប៉េអឹម​ខេត្ត​រតនគីរី​ ចង់​ល្បី​ខ្លាំងពេក ​ហែក​សែក​ចែក​លុយ​កូន​ម្នា​ក់ជាង​១០​ម៉ឺន​ដុល្លារ​នៅក្នុង ពិធី​ខួបកំណើត​ភរិយារបស់ខ្លួនរងការរិះគន់ធ្ងន់ពីសំណាក់មហាជន​  ហើយត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ លុបឈ្មោះចេញក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ តាមសំណើរ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងនោះមានបណ្តាសារព័ត៌មានមួយចំនួនបានភាពរូបថត លោក គឹម​​ រស្មី​ អគ្គ​លេខាធិការ​ធិការ​រង​ ក្រសួង​ការ​ពារជាតិ​ ថាជា លោក គឹម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ ដែលធ្វើអោយមហាជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ   លោក គឹម​​ រស្មី​ អគ្គ​លេខាធិការ​ធិការ​រង​ ក្រសួង​ការ​ពារជាតិ។ ​

លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានសរសេរ ក្នុងគណនីយ្យប៊ុកផ្ទាល់ខ្លួបថា ៖ ដោយសារតែមានឈ្មោះដូចគ្នា​ ធ្វេីអោយអ្នកសារព័ត៌មានខ្លះយល់ច្រលំ​ បងប្រុស គឹម​​ រស្មី​ អគ្គ​លេខាធិការ​ធិការ​រង​ ក្រសួង​ការ​ពារជាតិ​ មិនមែន លោក គឹម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ទេ សូមកុំយករូបថតគាត់ទៅប្រេី បងប្រុសជាមនុស្សគួរអោយគោរពណាស់។

លោកឧកញ៉ា ស្នើរដល់​អ្នកសារព័ត៌មានឈប់យករូបថតគាត់ទៅប្រេីខុសទៀត​ ។ សូ​មអរគុណ​ ។

  លោក គឹម​​ រស្មី​ អគ្គ​លេខាធិការ​ធិការ​រង​ ក្រសួង​ការ​ពារជាតិ

លោក គឹម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ