ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ចោរឆក់ អាជីព៥នាក់

1 ខែ មុន 51 តូ សុផល

រាជធានីភ្នំពេញ​ ៖ បង្ក្រាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូប នឹងឆក់ទូរស័ព្ទលើជនជាតិខ្មែរ នឹងជនបរទេស)

បានកើតឡើងវេលាម៉ោង 06:30នាទីព្រឹក ថ្ងៃទី09.02. 2019 នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ 102 សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ដោយមុនពេលកើតហេតុ ជនរងគ្រោះមិនស្គាល់ឈ្មោះ ជនជាតិអឺរ៉ុប បានដើរម្នាក់ឯង លុះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះក៏បានឈប់ហើយកាន់ទូរស័ព្ទដៃចុចលេង ពេលនោះក៏មានជនសង្ស័យចំនួន02នាក់ ជិះម៉ូតូ01គ្រឿង ម៉ាក Beat ពណ៍ខៀវលាយ ស បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសំរេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ ស្របពេលកំលាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍ក៏ធ្វើការអន្តរាគមន៍ដេញប្រថាប់ចាប់ប្រភីង ធ្វើអោយជនសង្ស័យភ័យរ៉េចង្កូតដួលម៉ូតូ សមត្ថកិច្ចយើង ក៏បានបង្ក្រាបជាក់ស្តែងបានជនសង្ស័យម្នាក់ឈ្មោះ កាក់ លីហ័រ រួមនឹងវត្ថុតាងធ្វើសកម្មភាពម៉ូតូ1គ្រឿងផងដែរ ដោយនាំមកប៉ុស្តី៍រដ្ឋបាលវត្តភ្នំដើម្បីធ្វើការសាកសួរ ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះផាត ដែលជាអ្នកជិះពីក្រោយ នឹងធ្វើសកម្មឆក់បានរត់គេចខ្លួនបាត់ព្រមជាមួយទូរស័ព្ទដៃរបស់ជនរងគ្រោះផងដែរ រីឯជនរងគ្រោះជាស្ត្រីជនបរទេសបានឡើងរថយន្តឈ្នួលចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹង ឬស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចយើងឡើយ ។

បន្ទាប់ពីបានតំរុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កំលាំងយើងបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ អំពីមុខសញ្ញាបក្សពួក នឹងសមាសភាពក្រុមឆក់ដ៏ទៃទៀត ហើយបានបន្តបើកការការស្រាវជ្រាវរហូតមកដល់វេលាម៉ោង 19:30នាទីយប់ថ្ងៃដ៏ដែល សមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបសមាសសភាពឆក់ក្រុមទី2 នៅចំណុចក្រោយផ្សាររាត្រី ដែលមានឈ្មោះ​ 1/-ឈ្មោះថេង សុងហ៊ីម ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

2/-ឈ្មោះម៉ៅ វុទ្ធី ភេទប្រុស អាយូ17ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ជាវិធានការជំនាញជីកឬសគល់ កាប់មែក កាប់ធាង សមត្ថិកិច្ចបានបន្តជាន់យកចម្លើយជនសង្ស័យ នឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តដោយពន្លាតដែនសមត្ថកិច្ចតាមច្បាមដល់ខណ្ឌចំការមន រហូតមកដល់វេលាម៉ោង ២អាធ្រាត បានបង្ក្រាបនឹងឃាត់ខ្លួនសមាសសភាពឆក់ក្រុមទី3 ចំនួន 02នាក់បន្ថែមទៀតនៅកោះពេជ្យដែលមានឈ្មោះ:
1/-ឈ្មោះ នៅ ជែម ភេទប្រុស អាយូ 18ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
2/-ឈ្មោះ វុទ្ធី ដារ៉ុងរ័ត្ន ភេទប្រុស អាយុ 18ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថិកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 05នាក់ សុទ្ធសឹងជាសមាសភាពឆក់សកម្មជាអាជីព តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ដែលតែងធ្វើសកម្មភាពលើជនបរទេស នឹងជាសមាសភាពប្រើប្រាស់គ្រឿងញៀន ហើយកិច្ចប្រតិបត្តិការបង្ក្រាបនេះបានចាប់ផ្តើមពីពេលកើតរហូតមកដល់វេលាម៉ោង 03:30នាទីអាធ្រាត ឈានចូលថ្ងៃទី 10 ខែកុម្ភះ ឆ្នាំ2019 ។

វត្ថុតាងចាប់យក
1/-ទូរស័ព្ទដៃចំនួន 02គ្រឿង
2/-កាបូបក្រវ៉ាត់ចង្កេះជនបរទេ 1 នឹងសំភារះផ្សេងៗ ។
3/-ម៉ូតូចំនួន 03គ្រឿង ម៉ាក់ C125 ពណ៌ខ្មៅ1 ម៉ាក Beat 1គ្រឿង នឹងម៉ាក់ Nex 1គ្រឿង ។

ទិសដៅបន្ត អធិការដ្ឋាន ប៉ុស្តិ៍កំពុងជំរុញវិធានការស្រាវជ្រាវបន្ថែមដើម្បីបន្តយកបក្សពួក នឹងបណ្តាក្រុមផ្សេងៗ ដែលកន្លងមកនឹងបចុប្បន្នកំពុងបន្តធ្វើសកម្មភាពឆក់ជាប្រចាំថ្ងៃ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!