ព្រឹតិ្តការណ៍ថ្មីៗ

នារីរូបស្រស់​ម្នាក់​ ស្រវឹងស្រា បង្កគ្រោះថ្នាក់ព្យាយាមបើករត់ទៀត

6 ខែ មុន 38 តូ សុផល

រាជធានីភ្នំពេញ​ ៖ នារីរូបស្រស់​ម្នាក់​ ស្រវឹងស្រាហេីយ​ ព្យាយាម​បេីករថយន្ត PRIUS មួយគ្រឿង​ យ៉ាងលឿន​ ខ្វះការប្រុងប្រយត្ន័​បានជ្រុលទៅបុកពីក្រោយ​រថយន្ត PRIUS មួយគ្រឿង​ បណ្ដាលឲ្យរេចង្កូតឡេីងទៅលេីសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លេីងបំភ្លឺផ្លូវ​មួយដេីម​ បាក់រាបដល់ដី​ ធ្វេីឲ្យមានការឆ្លងចរន្តភ្លេីងប៉ះឆក់ផងដែរ​ ចំណែករថយន្តបង្កបានបេីករត់គេចរហូត​ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់ឃាត់បាន​ ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកេីតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​នៅវេលាម៉ោង​១១យប់​ ថ្ងៃសៅរ៍​ ទី០៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅលេីកំណាត់ផ្លូវ​២១៧​ ត្រង់ចំណុចទល់មុខ​រោងចក្រស្រាបៀរកម្ពុជា ស្ថិតក្នុងភូមិថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ​ TNN​ ដឹងថា​ នៅមុនកេីតហេតុ​ គេឃេីញរថយន្ត TOYOTA PRIUS ពណ៍ស​ ស្លាក់លេខភ្នំពេញ 2AB-2880 បេីកបរដោយនារីរូបស្រស់ម្នាក់​ ក្នុងស្ថានភាព​ស្រវឹងស្រា​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿន​ ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត​ ម៉ាក TOYOTA PRIUS ពណ៌ស​ ដូចគ្នា​ តែពាក់ស្លាកលេខភ្នំពេញ​ 2AS-6205​ បេីកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិស ដៅស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែនារីរូបស្រស់ខាងលេី​ បេីកជ្រុលទៅបុកពីក្រោយ ចំពេញទំហឹង​ បណ្ដាលឲ្យរថយន្ត PRIUS របស់បុរសនោះ​ រេចង្កូតឡេីងទៅលេីសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លេីងបំភ្លឺផ្លូវ​មួយដេីម​ បាក់រាបដល់ដី​ ធ្វេីឲ្យឆ្លងចរន្តភ្លេីងប៉ះឆក់ផងដែរ​។

ប្រភពបន្តថា​ ចំណែកនារីរូបស្រស់ដែលស្រវឹងស្រារថយន្តបង្កនោះ​ មិនព្រមឈប់ទេ​ នៅតែបន្តបេីកទៅមុខទៀត​ បំណងបេីករត់គេច​ រហូតដល់មុខសាលាខណ្ឌដង្កោ​ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ឃាត់បាន​ តែរូបនាងមិនព្រមចុះពីលេីរថយន្តនោះទេ​ ទេីបប្រជាពលរដ្ឋរាយការណ៍ប្រាប់ឲ្យកម្លាំងសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកេីតហេតុ ហេីយបានហៅឲ្យនារីរូបស្រស់ ដែលស្រវឹងស្រា និងជាអ្នកបេីកបរនោះ​ ចុះពីលេីរថយន្ត​ រួចនាំមកស្នាក់ការប៉ុស្តិ៍នគរបាលដង្កោ​ ដេីម្បីធ្វេីការសាកសួរ​ ។​

សមត្ថកិច្ចបានអោយដឹងថា នារីរូបស្រស់​ដែលស្រវឹងស្រា​ហេីយបេីកបររថយន្ត TOYOTA PRIUS ស្លាកលេខភ្នំពេញ​ 2AB-2880 មានឈ្មោះ អេង លី​ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ ចំណែកឯអ្នកបេីករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ​ 2AS-6205 មានឈ្មោះ តុង តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វេីការរោងចក្រ ស្ថិតនៅភូមិស្រែតាថៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពុងឆ្នាំង។

បច្ចុប្បន្នក្រោយពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងផ្នែកចរាចរណ៍ខណ្ឌដង្កោ​ បានរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ចុះធ្វេីការវាស់វែង​ និងស្ទូចយករថយន្តទាំង២គ្រឿង​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នា​ និងសងការខូចខាតបង្គោលភ្លេីងបំភ្លឺផ្លូវ​ ដែលជាសម្បតិ្តសាធារណៈ​របស់រដ្ឋនោះ​ តាមច្បាប់ផងដែរ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!