ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ខ្ទាតបោកក្បាលថ្នល់ របួសធ្ងន់​ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុកកង់បី PassApp​ ខ្ទាតទៅបុកផ្ទប់ដេីមឈេី​ និងប្រអប់កុងតាក់ភ្លើងបំភ្លឺផ្លូវបាក់ខ្ទេច​ រួចរត់គេចបាត់ស្រមោល នៅមុខបុរី​ចំការមន!

2 ខែ មុន 41 តូ សុផល

រាជធានីភ្នំពេញ ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​ ស្ទើតែក្លាយជាទម្លាប់របស់អស់លោក

អ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួលនិង​តក់ស្លុតបែបណា​ដែរ?

ជាក់ស្ដែង​បុរសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ខណៈពេលកំពុងបេីករ៉ឺម៉ក Pass​ App ធ្វេីដំណេីរតាមផ្លូវ​ បែរជាត្រូវរថយន្ត(មិនស្គាល់ម៉ាក) បើកយ៉ាងលឿនដូចហោះ​ មកបុកចំចំហៀងឆ្វេងខាងក្រោយពេញមួយទំហឹង បណ្ដាលឲ្យរ៉ឺម៉ក Pass App ខ្ទាតទៅបុកផ្ទប់ជាប់ដេីមឈេី​ និងបុកប្រអប់កុងតាក់ភ្ជាប់ចរន្តភ្លេីងបំភ្លឺផ្លូវ​ បាក់ខ្ទេច​ដាច់ចរន្តភ្លេីងបំភ្លឺផ្លូវព្រះនរោត្តម​ ងងឹតឈឹង ចំណែកឯបុរសម្ចាស់រ៉ឺម៉ក​ ផ្លោងបោកនឹងក្បាលថ្នល់ រងរបួសធ្ងន់​ បែកក្បាល​ហូរឈាមទាំងថ្លុក​ ចំណែកឯរថយន្តបង្ក​បន្ថែមលឿនបេីករត់គេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ នៅលេីកំណាត់ផ្លូវព្រះនរោត្តម មុខក្លោងទ្វារបុរីចំការមន សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

បុរសម្ចាស់កង់បីដែលរងរបួស​ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកេីតហេតុ​ ដំបូងឡើយ គេឃើញបុរសម្នាក់​ កំពុងបេីករ៉ឺម៉ក Pass​ App មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HF-3019 ធ្វេីដំណេីរតាមផ្លូវ​ព្រះនរោត្តម​ ទិសដៅពីជេីងមកត្បូង លុះមកដល់មុខក្លោងទ្វារបុរីចំការមន​ ស្រាប់តែមានរថយន្ត(មិនស្គាល់ម៉ាក)មួយគ្រឿង​ ធ្វេីដំណេីរស្របទិសគ្នា​ ពីក្រោយមកយ៉ាងលឿនដូចហោះ​ មកបុករ៉ឺម៉ក Pass App ចំចំហៀងឆ្វេងពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតទៅបុកផ្ទប់ជាប់ដេីមឈេី​ និងបុកប្រអប់កុងតាក់ភ្ជាប់ចរន្តភ្លេីងបំភ្លឺផ្លូវ​នៅជាប់ដេីមឈេីនោះ​ បាក់ខ្ទេច​បណ្ដាលឲ្យ ​ដាច់ចរន្តភ្លេីងបំភ្លឺផ្លូវព្រះនរោត្តម​ ងងឹតឈឹងផងដែរ​ ចំណែកឯបុរសម្ចាស់រ៉ឺម៉ក​ ផ្លោងបោកក្បាលថ្នល់ រងរបួសធ្ងន់​ ​ហូរឈាមទាំងថ្លុក​ ភ្លាមៗនោះរថយន្តបង្ក​ មិនព្រមឈប់ដោះស្រាយទេ​ បានបន្ថែមលឿនបេីករត់គេចពីកន្លែងកេីតហេតុបាត់ស្រមោល។ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ក្រុមសន្តិសុខយាមនៅមុខបុរីចំការមន​ រត់ចេញមកជួយមេីលអ្នករបួសនោះ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់​ ទាក់ទងរថយន្តសង្គ្រោះអោយមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

បច្ចុប្បន្ន​បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅផ្នែកចរាចរណ៍ខណ្ឌចំការមន ចុះមកពិនិត្យមេីលជាក់ស្ដែង​ ហេីយក៏ឃេីញមានសាច់ញាតិម្ចាស់រ៉ឺម៉ក Pass App​ មកដល់កន្លែងកើតហេតុ​ដែរ ។

ដោយសារតែខូចខាតតែប្រអប់ភ្លេីងរបស់អគ្គិសនីកម្ពុជា​ ទេីបសមត្ថកិច្ចទាក់ទងទៅខាងក្រុមបច្ចេកទេស​អគ្គិសនី​កម្ពុជា​ ចុះមកពិនិត្យផ្ទាល់​ ហេីយទាមទារសំណងអ្វីនោះ​ទេ​ ដោយសារ​ឃេីញម្ចាស់រ៉ឺម៉ករងរបួសធ្ងន់​ និងប្រអប់កុងតាក់ភ្លេីងបំភ្លឺផ្លូវ​ គ្រាន់តែបាក់ប្រអប់ និងដាច់ខ្សែភ្លេីង​ អាចជួសជុលបាន ចំណែកសាច់ញាតិមានឯកសារគ្រប់គ្រាន់​ ក៏បានសុំយកកង់បីទៅជួសជុលវិញដោយខ្លួនឯង​ និងមិនប្ដឹងផ្ដល់វែងឆ្ងាយនោះទេ​ ទេីបសមត្ដកិច្ចផ្នែកវាស់វែង​ ធ្វេីកំណត់ហេតុ​ប្រគល់ឲ្យសាច់ញាតិវិញ​រួចរាល់ហេីយ​។

មជ្ឈដ្ឋាន​ទូទៅ​​បានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើ​របស់អ្នកបើកបរមួយចំនួន ដែល​បង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនេះ​ រហូតពេលដេញឃាត់បានម្ដងៗ ទេីបធ្វើយអោហាជនពិបាកទប់កំហឹង​ ៕ (អត្ថបទរូបភាព​ បងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!