ព្រឹតិ្តការណ៍ថ្មីៗ

ព្រះមហាក្សត្រ ត្រាស់បង្គាប់ លុបឈ្មោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធខេត្តរនតគិរី

2 ខែ មុន 552 តូ សុផល

ខេត្តរតនៈគិរី៖ ព្រះមហាក្សត្រ ត្រាស់បង្គាប់ លុបឈ្មោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី

មេបញ្ជាការកងរាជអាវុធខេត្តរនតគិរី ចេញពីក្របខ័ណ្ឌ កងខេមរភូមិន្ទ បន្ទាប់ពីបែកធ្លាយវីដេអូ ចែកលុយ កូនៗ ៥នាក់ ម្នាក់ៗ ១០ម៉ឺនដុល្លារ ហើយត្រូវមហាជនរិះគន់ពេញហ្វេសប៊ុក!!!

លោក គឹម រស្មី មេ​ប៉េអឹម​ខេត្ត​រតនគីរី​ចង់​ល្បី​ខ្លាំងពេក​ហែក​សែក​ចែក​លុយ​កូន​ម្នា​ក់ជាង​១០​ម៉ឺន​ដុល្លារ​នៅក្នុង ពិធី​ខួបកំណើត​ភរិយា​

សូមជម្រាបថា លើ​វេទិកា​ប្រគុំ​តន្ត្រី​នៃ​ពិធី​ខួបកំណើត​ភរិយា​លោក គឹម រស្មី បាន​អួត​ក្អេង ក្អាង​ពី​របប​សម្តេច ហ៊ុន សែន ដែល​មិន​ខ្វះ​លុយ​ចាយ​សប្បាយ​ហ៊ឺហារ ហើយ​លោក​ក៏បាន ប្រកាស​ជា​សាធារណ​ថា ថ្ងៃនេះ​លោក​នឹង​ចែក​លុយ​ឲ្យ​កូន​របស់លោក​ទាំង​៥​នាក់ ដោយ​ក្នុង ម្នាក់ៗ​បាន​ជាង​១០​ម៉ឺន​ដុល្លារលោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​កំពុង​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី សាធារណជន សំខាន់​អ្នកលេង​បណ្តាញ Facebook ទាក់ទង​នឹង​ការ​សម្ញែង​ឫក​ប​ង្អូ​ត​ទ្រព្យសម្បត្តិ របស់ខ្លួន​លើ​វេទិកាសាធារណ​មុខ​ភ្ញៀវ​រាប់រយ​នាក់ នៃ​ពិធី​ខួបកំណើត​ភរិយា​របស់លោក​កាលពី ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩​កន្លងទៅ ។​ ​

​ ​តាមរយះ​នោះ​លោក គឹម រស្មី ក៏បាន​ស្រែក​ប្រកាស​ហៅ​កូន​មក​ទទួលយក​សែក​តាម ចំណែក​រៀងៗ​ខ្លួន​នៅលើ​វេទិកា​តែម្តង ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​ពិធី​ខួបកំណើត​ភរិយា​របស់ លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​សកម្មភាព​នោះ​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម Facebook យកមក​បង្ហោះ​និង​ស៊ែ​រតៗ​គ្នា ដែល​នាំ​ឲ្យ​មានការ​រិះគន់​កក្រើក Facebook និង​សង្គម ខ្មែរ​ទាំងមូល ។​ ​ ​ ​

ក្រុមអ្នកវិភាគ​នយោបាយ​បានធ្វើការ​រិះគន់ថា ទង្វើ​របស់លោក គឹម រស្មី មិន​សមរម្យ​នោះ ឡើយ ខណដែល​លោក​ជា​មេបញ្ជាការ​កងកម្លាំង PM ក្នុង​ខេត្ត​មួយ​ផងដែរ ។ ប៉ុន្តែ​ការបង្ហាញ អំនួត​នៃ​ទ្រព្យសម្បត្តិ​របស់លោក​គឹម រស្មី មិនបាន​ធ្វើ​ឲ្យ​គេ​កោតសរសើរ​នោះទេ ហើយ​ភាគច្រើន គេ​រិះគន់​ទៅវិញ ។​ ​ ​

​អ្នកវិភាគ​នយោបាយ​បាន​ស្រង់​មតិ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​បញ្ចេញ​នៅលើ​បណ្តាញ ហ្វេ​ស​ប៊ុ​ក​គឺ​ភាគច្រើន​គេ​រិះគន់ រហូត​មានការ​ជេរប្រទេច​ផ្តាសារ​ថែមទៀត ។ គេ​រិះគន់ថា ឋានៈ ត្រឹម​មេបញ្ជាការ PM ខេត្ត​សោះ​មាន​លុយ​រាប់លាន​ដុល្លារ ចែក​កូន​ចែក​ចៅ​ចុះ​ទម្រាំ​មេបញ្ជាការ PM ទូរ​ទាំង​ប្រទេស រហូត​នាយករដ្ឋមន្ត្រី​មាន​លុយ មហាសាល​យ៉ាងម៉េច​ទៅ​? ។​ ​ ​ ​

គេ​រិះគន់​បន្ថែមថា លុយ​ដែល​លោក គឹម រស្មី យកមកចែក​កូន​ចែក​ចៅ​នាពេលនោះ​ជា លុយ​នៃ​អំពើពុករលួយ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​របស់​ខេត្ត​ភាគ​ឥ​សាន្ត​មួយ​នេះ ខណ ដែល​លោក​ក៏​ធ្លា​ប់រង​នូវ​ការចោទប្រកាន់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ជាមួយ​ថៅកែ​ឈើ រកស៊ី​ខុសច្បាប់​ផងដែរ ។​ ​ ​ ​

ប៉ុន្តែ​មន្ត្រី​គាំទ្រ CPP បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​នៅពេលដែល​លោក គឹម រស្មី មេ PM ខេត្ត​រតនគីរី​ធ្វើ​នូវ​ទង្វើ​មិនគួរ​គប្បី​មួយ​នេះ ព្រោះ​គេ​ដឹងថា ទង្វើ​របស់លោក គឹម រស្មី មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជះឥទ្ធិពល​ជារួម​ដល់​គណបក្ស​ប្រជា ជនកម្ពុជា សំខាន់​សម្តេច ហ៊ុន សែន តែម្តង ក្នុងនាម​សម្តេច​ជា​មេដឹកនាំ​គណបក្ស​និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ។​ ​ ​ ​

ផ្តើម​ពី​នោះគេ​ទាមទារ​ឲ្យ​លោក សៅ សុខា មេបញ្ជាការ PM លើ​ផ្ទៃ​ប្រទេស​ចាត់វិធានការ ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មេ PM ខេត្ត​រតនគីរី រូបនោះ ឬ​ឈានដល់​ការដក​តួនាទី​តែម្តង ដើម្បី​បង្ហាញ ឲ្យ​សាធារណជន សំខាន់​អ្នកគាំទ្រ​សម្តេច ហ៊ុន សែន មើលឃើញថា បុគ្គល​ណា​ដែល​ធ្វើ​ទង្វើ​មិន​គប្បី​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លែ​ថ្នូ​កងទ័ព​ក៏ដូចជា​គណបក្ស​គឺ​ត្រូវតែ​ទទួលពិន័យ​មិនអាច​អត់ឱន​ឲ្យ​បាន​នោះឡើយ ៕ ដោយ៖ ឡុក សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!