ព្រឹតិ្តការណ៍ថ្មីៗ

គិតខ្លីម្លេះ! ជម្លោះគ្រួសារជិះម៉ូតូពីខេត្តកំពង់ឆ្នាំងទៅចង.កសម្លាប់ខ្លួននៅស្រុកភ្នំព្រឹក

4 ខែ មុន 49 តូ សុផល

បាត់ដំបង៖ បុរសម្នាក់បានយកខ្សែអង្រឹងចង.កសម្លាប់ខ្លួននៅលើភ្នំព្រឹកបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងសមត្ថកិច្ចទាំងព្រឹក។ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៨ ខែគុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យោងតាមការស្រាវជ្រាវរបស់កម្លាំងជំនាញនៃអធិការដ្ឋានស្រុកភ្នំព្រឹកបានឲ្យដឹង៖ជនរងគ្រោះ ឈ្មោះ ប៉ាត លីន ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ។

សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះដាច់ចិត្តធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួនបែបនេះគឺដោយសារទម្នាស់ផ្ទៃក្នុងគ្រួសារ។

ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យសពជនរងគ្រោះដល់កន្លែងកើតហេតុរួចមកបានអះអាងថាៈករណីមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

បន្ទាប់មកសមត្ថកិច្ចសម្រេចប្រគល់សពជនរងគ្រោះខាងលើទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!