ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) រថយន្តធុនធំកិន អនិកជនខ្មែរស្លាប់ ក្នុងម៉ោង និង ផ្លូវ ហាមឃាត់ ?

8 ខែ មុន 247 តូ សុផល

ភ្នំពេញ ៖  ស្រណោះណាស់ ឃ្លាតឆ្ងាយពីស្រុកកំណើរ យូរឆ្នាំមកលេងស្រុកវិញ បែរជាត្រូវរថយន្តធុនធំកិនស្លាប់យ៉ាងអាណោចអាធ៌ម។បុរសអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិកម្នាក់ត្រូវរថយន្តធុនធំកិនស្លាប់គៀបជាប់កង់រថយន្ត យ៉ាងរន្ធត់ បន្ទាប់ ពីជិះម៉ូតូជ្រុលទាក់ដៃចង្កូតគ្នាហើយដួលចូលកង់រថយន្ត កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

ជនរង គ្រោះឈ្មោះ សាំង សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ ជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក មកលេងនៅកម្ពុជា ជាង២ខែមកហើយ ដោយស្នាក់នៅផ្ទះបងប្អូន ក្នុងបុរីពិភពថ្មី ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនរងគ្រោះ ជិះម៉ូតូ ម៉ាក ឃ្លីក ពណ៌ទឹកក្រូច លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-4320 ជាមធ្យោបាយ។

ចំណែករថយន្ត ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0179 ដឹកបង្គោលភ្លើង បើកបរដោយ ឈ្មោះ មិញ រស្មី ភេទបរុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពនៅកន្លែង អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវ ណតបរីត ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានជ្រុលទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងមួយគ្រឿង ធ្វើឲ្យជន រងគ្រោះ ដួលខ្ទាតទៅចូលកង់រថយន្តដឹកបង្គោលភ្លើង កិនស្លាប់មួយរំពេចជាប់នឹងកង់រថយន្ត ចំណែកម៉ូតូម្ខាងទៀត មិនដួលបានបន្តដំណើរទៅបាត់។ ប្រភពបន្តទៀតថា ដោយឃើញសភាពមិនស្រួល រថយន្តកិនមនុស្សស្រាប់ អ្នកបើកបររថយន្ត ចុះព្យាយាមរត់គេច រហូតដល់ ផ្លូវ២០០៤ ទើបកម្លាំងសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាន ។

ក្នុងេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ មនុស្សស្លាប់គៀបជាប់កង់រថយន្ត ស្របពេលគ្នានោះ មានម៉ូតូ ម៉ាកស្កុបពីពណ៌ក្រហមមួយគ្រឿងជិះគ្នា២នាក់ ប្តីប្រពន្ធ ដំណើរឆ្លងកាត់កន្លែងកើតហេតុ គ្រាន់តែក្រឡេកឃើញ សាកសពក្នុងសភាពស្លាប់បែបនេះ ស្រ្តីជាភរិយា ជិះពីក្រោយ កើតមានអាការៈ ទន់ដៃជើង ងងឹតមុខ កល់ធ្លាក់ពីលើម៉ូតូ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅក្នុងហេតុករណ៍ ស្ទុះរត់ទៅចាប់ ដាក់ឲ្យអង្អុយ គក់ច្របាច់ មះយសន្ទុះ ស្វាងបន្តិច ត្រូវបានប្តីឌុបជូនយកទៅពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ភ្លាមៗត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ចំណាយពេលរាប់ម៉ោង ទើបយកសាកសព ប្រគល់ជូនក្រុមគ្រួសារ បងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ត្រូវបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

ក្រោមការដឹកនាំដ៍ប៉ិនប្រសប់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមរថយន្តធុនធំចេញចូលក្រុងខុសម៉ោងកំណត់  ឧត្តមសេនីយ៍ ស ថេត ស្នងការរាជធានីភ្នំពេញ បានផ្តើមអនុវត្តន៍ ឃាត់រថយន្តធុនធំចេញចូលក្រុងខុសម៉ោងកំណត់បានរាប់រយគ្រឿង និងបានធ្វើការអប់រំថតផ្សាយតាមបណ្តាអង្គភាពព័ត៌មានល្បីៗមួយចំនួនដែរ កាលពីថ្មីៗនេះ ។

ពលរដ្ឋថា នៅតែឃើញរថយន្តធុនធំចេញចូលក្រុងខុសម៉ោងកំណត់ ជាពិសេសបន្តបង្កគ្រោះថ្នាក់បណ្តាលអោយរបួស ស្លាប់ និងខូចខាតទ្រព្យប្រជាពលរដ្ឋជាបន្តបន្ទាប់ផងដែរ។ អ្នកខ្លះឆ្ងល់ថា ទាល់តែ រថយន្តធុនធំបុករបងផ្ទះមេៗ មែនទើប នឹកឃើញស្រែក និងប្រឹងអនុវត្ត?

គួររំលឹកដែរថា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីដាក់ អោយប្រើប្រាស់ ស្ពានអាកាសផ្សារដីហុយ កាលពីថ្ងៃទី ១២ មេសា ២០១៨ (លោកនិងពិភាក្សាជាមួយ EDC ហើយសន្យាថា និងដកបង្គោលភ្លើងចេញក្នុងចន្លោះ ខែ (មេសា-មិថនា) ២០១៨។ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីដដែលនេះ ស្នើរដល់អ្នកធ្វើដំណើរ មេត្តាប្រុងប្រយ័ត្នខ្ពស់ លោកពិតជាមានការសោកស្តាយ ខ្លាំងណាស់ ចំពោះគ្រួសារ អ្នករបួស ឬស្លាប់ បង្កឡើងដោយបង្គោលភ្លើងធំៗទាំងអស់នេះ៕

ក្រសែភ្នែកមហាជនត្របាញ់រង់ចាំមើលថាតើ ការសន្យារុះរើបង្គោលធំៗចំកណ្តាលផ្លូវ របស់លោកទេសរដ្ឋមន្ត្រីនិង អូសបន្លាយពេលយូរប៉ុណ្ណាទៀត ឬមួយថាហើយអត់ធ្វើ?(សន្យាខ្យល់)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ