ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) ពលរដ្ឋប្រុសស្រី ស្វាគមន៍ចោរឆក់២នាក់យ៉ាងកក់ក្តៅ ខណៈសមត្ថកិច្ចក្របួចបានតាមផ្លូវ

4 ខែ មុន 233 តូ សុផល

ភ្នំពេញ៖ យុវជន២នាក់បានធ្វើសកមម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងម៉ាក Iphone 6 Plus បានសម្រេចពីយុវតីម្នាក់នៅវេលាម៉ោង១និង២០នាទីថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

បើតាមអោយដឹងពីលោក ឯម ភារី ជានាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានអោយដឹងថាមុនពេលកើតហតុយុវតីដែលជាសិស្សសាលា២នាក់បងប្អូនបង្កើតជិះម៉ូតូ zoomer x មួយគ្រឿងចេញពីផ្ទះក្នុងគោលបំណងទៅសាលារៀនបេលធី តាមបណ្តោយផ្លូវវែងស្រេងម្តុំលូ៥ ក៍លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូសេ១២៥សេរីឆ្នាំ២០១៧ បានមកធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីយុវតីបានសម្រេចតែសំណាងមិនល្អបានជិះទៅបុកគូថរថយន្តមួយគ្រឿងបណ្តាលឱ្យដួលរួចរត់គិចចោលម៉ូតូប្រហែល៣០០ម៉ែត្រត្រូវបានកំលាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ៣ឈជើងក្បែរស្តប់នោះស្រាប់បានដេញ់ចាប់បានក្រោយកុងសុីកាប់ជ្រូកលូប្រាំទាំង២នាក់តែម្តង។

ក្រោយកើតហេតុឱពុកបង្កើតរបស់យុវតីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឺងមានជ័យទី៣។

ជនសង្ស័យទាំង២នាក់ទី១៖មានឈ្មោះជិនរតនាអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២មានឈ្មោះអ៊ី ឈិ​អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

ទស្សនាវីដេអូខាងក្រោម៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!