ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដូនពេញអំពីការងារសន្តិសុខ សុវត្ថុភាពសង្គម និងសណ្តាប់ធ្នាប់របៀបរាបរយសាធារណៈ….

2 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ នៅសាលប្រជុំរដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាពលោក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ នៅថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង ៨:៣០នាទី ។ ដោយមានការចូលរួមពីលោក លោកស្រីគណៈអភិបាលខណ្ឌ, លោកគណៈនាយករដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាប្រចាំខណ្ឌ, លោក លោកស្រី ប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីចៅសង្កាត់ទាំង១១, លោកនាយប៉ុស្តិ៍ទាំង១១, លោក លោកស្រីប្រធានផ្សារទាំង៣, លោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ដែលមានរបៀបវារៈដូចខាងក្រោម៖

១. ការងារសន្តិសុខ សុវត្ថិភាពសង្គម ៖

    ក. ការងារបង្ក្រាបបទល្មើស លួច ឆក់ ប្លន់។

    ខ. ការងារបង្ក្រាបគ្រឿងញៀន។

២. ការងារសណ្ដាប់ធ្នាប់សាធារណៈ ៖

    ក. ការងាររថយន្តធុនធំចេញ-ចូលក្រុង។

    ខ. ការងាររៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។

    គ. ការងារដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។

៣. ការងារអនាម័យសាធារណៈ។

៤. ការងារផ្សេងៗ ៖

ការត្រៀមចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

សភាពការណ៍នយោបាយផ្សេងៗរបស់សកម្មជនអតីតគណបក្សប្រឆាំងដែលកំពុងមានសកម្មភាពពេលបច្ចុប្បន្ន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!