ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកទូរស័ព្ទនិងកង់ទៅលក់!

5 ខែ មុន 35 តូ សុផល

ភ្នំពេញ៖សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីកង់ និងទូរសព្ទដៃយកទៅលក់) កើតហេតុនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទី នៅចំណុចក្នុងហ្គ្រេនភ្នំពេញ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យម្នាក់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យម្នាក់មាន ឈ្មោះ សន សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដែក ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ជនរងគ្រោះម្នាក់មាន ឈ្មោះ ផុន សុភា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករថែសួនក្នុងហ្គ្រេនភ្នំពេញ ស្នាក់នៅផ្ទះជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន និងកង់០១គ្រឿង ពណ៌ទឹកប្រាក់(របស់ជនរងគ្រោះ) ។

យោងតាមរបាយការរបស់សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០ និង០០នាទី ជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅធ្វើការនៅចំណុចកើតហេតុខាងលើ ស្រាប់ជនសង្ស័យខាងលើដែលជាមនុស្សស្គាល់គ្នាជាមួយជនរងគ្រោះ បានដើរមកខ្ចីកង់ និងទូរសព្ទ័ដៃ ពីជនរងគ្រោះ ដោយប្រាប់ថាទៅបើកលុយ បន្ទាប់មកជនរងគ្រោះបានប្រគល់កង់និងទុរសព្ទ័ដៃទៅឲ្យជនសង្ស័យខ្ចី ។ 

ក្រោយពីបានកង់និងទូរសព្ទ័ដៃ ជនសង្ស័យខាងលើ បានជិះយកទៅលក់ឲ្យមនុស្សប្រុស០១នាក់ មិនស្គាល់ភិនភាគ នៅម្តុំផ្សារឯករាជ្យ២ សង្កាត់ចោមចៅ បានលុយ៣០ដុល្លា រួចជនសង្ស័យបានទៅចាយអស់លុយ លុះដល់ម៉ោង១៩ និង៣០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញជនសង្ស័យកំពុងដើរតាមផ្លូវបេតុង ក្នុងហ្គ្រេនភ្នំពេញ ក៍បានធ្វើការនាំខ្លួនេជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការសាកសួររួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!