ព្រឹតិ្តការណ៍ថ្មីៗ

Update ភរិយា​លោកគ្រី​ សម្បត្តិ​ អ្នកយកព័ត៌មាន​ទូរទស្សន៍​អប្សរា​ មានជំងឺដុះសាច់សុដន់ធ្ងន់ធ្ងរ​ ទទួលអំណោយមនុស្សធម៍ពី​កាកបាទក្រហម​កម្ពុជា​

1 ឆ្នាំ មុន 19 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅទីស្នាក់ការកណ្តាល​នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣ រោច ខែមាឃឆ្នាំចរ សំរិទ្ធិស័ក្ត ព.ស ២៥៦២ត្រូវនិងថ្ងៃទី​ ៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ​ កាក​បាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួប​សួរសុខ​ទុក្ខ​ជាមួយ​លោក​ គ្រី​ សម្បត្តិ​ បុគ្គលិកទូរទស្សន៍អប្សរា​  ពីស្ថានភាពជំងឺភរិយារបស់លោក​ គឺអ្នកស្រី កប​ កក្កដា​ អាយុ​ ២៣ឆ្នាំ​ ដែលទេីបសម្រាលកូនហេីយមានជំងឺដុះសាច់សុដន់ធ្ងន់ធ្ងរ​ កំពុងសម្រាកវះកាត់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ 

នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ ចំពោះក្រុមគ្រួសារ​លោកគ្រី​ សម្បត្តិ​ និងសូមផ្តាំផ្ញេីឱ្យថែទាំអ្នកជំងឺឱ្យបានល្អ​អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

ជាមួយគ្នានេះ​ លោក​ គ្រី​ សម្បត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត​ និងផ្តល់អំណោយជួយសម្រាលការលំបាកផ្នែកជីវភាពខណៈដែល​ភរិយា​របស់លោកកំពុងវះកាត់ព្យាបាលនេះ។

អំណោយដែលបានផ្តល់ជូនរួមមាន​ អង្ករ​ មី​ ត្រីខ​ ទឹកដោះគោ​ ស្ករស​ ទឹកប្រទាលកន្ទុយក្រពេី​ មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​ និងថវិកាមួយចំនួន៕

ផ្តើមចេញពីកម្លាំងចិត្តដ៍សប្បុរសធម៌គ្រប់ទិសទីពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីនិងបងប្អូនជាសប្បុរសជនជាច្រើននាក់ដែលមានក្តីអាណិតអាសូរលើភរិយាលោកគ្រី សម្បត្តិបុគ្គលិកទូរទស្សន៍អ្បារាដែលជាស្ត្រីមានកូនខ្ចីហើយកើតជម្ងឺដុះដុំសាច់ក្នុងសុដន់ត្រូវការវះកាត់និងព្យាបាលដោយចំណាយថវិការច្រើនហើយលោកគ្រី សម្បត្តិគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាលភរិយាទើបរូបគាត់បានត្អូញត្អែរប្រាប់លោកម៉ម វ៉ានពីទុក្ខលំបាកជាក់ស្តែងរបស់ខ្លនជាហេតុធ្វើឲ្យលោកម៉ម វ៉ានសម្រេចចិត្តអំពាវនាវស្វែងរកសប្បុរសជនដើម្បីជួយបរិចាកថវិការតាមសទ្ធាដល់ភរិយាលោកគ្រីសម្បត្តិ។ហើយជាលទ្ធផលឃើញថាភរិយាលោកគ្រី សម្បត្តិទទួលបានក្តីអាណិតអាសូរច្រើនពីសប្បុរសជនរហូតរូបលោកមានលទ្ធភាពនាំភរិយាមកសម្រាកព្យាបាលវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រនាព្រិកនេះតែម្តង។

ជំនួសមុខឲ្យលោកគ្រីសម្បត្តិខ្ញុំបាទម៉ម វ៉ានសូមថ្លែងអំណរអរគុណនិងជូនពរដលបងប្អូនសប្បុរសជនទាំងអស់គ្នាឲ្យជួបប្រទះនូវពុទ្ធពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណះ សុខះ ពលះ និងបដិភាណះ កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលិកថាកាលពីថ្ងៃទី៥ខែកុម្ភះឆ្នាំ២០១៩ លោកទុយ ម៉ែនជំនួសមុខឲ្យលោកម៉ម វ៉ានបានយកថវិការសប្បុរសជនទៅជូនដល់ដៃលោកគ្រី សម្បត្តិបុគ្គលិកទូរទស្សន៍អប្សារាដែលភរិយាកើតជម្ងឺដុំសាច់ក្នុងសុដន់គ្មានថវិកាសម្រាប់ព្យាបាលប្រពន្ធ។គិតត្រឹមថ្ងៃអង្គារ២កើតខែមាឃឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនិងទី៦ខែកុម្ភះឆ្នាំ២០១៩នេះថវិការសរុបមិនទាន់អាចសរុបបាននៅឡើយទេដោយសារបងប្អូនសប្បុរសជនខ្លះមិនទាន់បានផ្ញើរប្រាក់ដល់ដៃក្រុមការងារឬសាមីុខ្លួនអស់នៅឡើយ។ប៉ុន្តែអ្វីជាការកត់សម្គាល់បំផុតនោះគឺភរិយាលោកគ្រី សម្បត្តិត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្របានធ្វើការវះកាត់ដុំសាច់ចេញពីសុដន់រួលរាល់ប្រកបដោយជោគជ័យល្អប្រសើរមែនទែនដោយសារបានការជួយជ្រោមជ្រែងពីបងប្អូនសប្បុរសជននូវគ្រប់ទិសទី។

  👉សេចក្តីអំពាវនាវ ស្វែងរកសប្បុរសធម៌:លោកគ្រី សម្បត្តិបុគ្គលិកយកព័ត៌មានឲ្យស្ថាននីយ៍ទូរទស្សន៍អប្សារាកំពុងជួបបញ្ហាខ្វះខាតថវិការយ៉ាងច្រើនក្នុងការព្យាបាលជម្ងឺប្រពន្ធដែលដុះសាច់សុដន់ក្លាយជាខ្ទុះគួរឲ្យអាសូរណាស់។អាស្រ័យដូចបានជម្រាបជូនជាដំណឹងនេះក្នុងនាមខ្ញុំបាទជាមិត្តរួមអាជីពជាមួយគ្នាខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជននិងជនរួមជាតិទាំងអស់គ្នាមេត្តាជួយឧបត្ថម្ភតាមកម្លាំងសទ្ធារៀងៗខ្លួនដើម្បីលោកគ្រី សម្បត្តិមានលទ្ធភាពច្រើនក្នុងការព្យាបាលជម្ងឺដ៍កាចសាហាវក្នុងសុដន់ភរិយាគាត់ដែលកំពុងត្រូវការចាំបាច់បំផុតហើយជួបប្រទះការខ្វះខាតថវិការយ៉ាងច្រើនសម្រាប់ព្យាបាលជម្ងឺប្រពន្ធ។

បងប្អូនសប្បុរសជនអាចទាក់ទងទៅលោកគ្រី សម្បត្តិផ្ទាល់តាមរយះលេខ ០៩២៥៧៨៦៨៨ ឬលេខ០៨៩៧៧៧១៦៣

  តាមរយះការអំពាវនាវនេះផងដែរ

1.លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យ50$​✅

2.លោក​ ម៉ម វ៉ាន​ ស្ថានិកគេហទំព័រដំណឹងយប់មិញឧបត្ថម្ភ ៥០$✔

3.​លោក​ ទុយ​ ម៉ែន​ បុគ្គលិក​ ទូរទស្សន៍​ក្រសួងមហាផ្ទៃ​(​ Nice TV ) ៥០$✔

4.​ បង​ ធី​ អប្សរា​ ២០$​ ✔

5.​ លោក​ ឃិត​ សុខា​ ENN 20$✔

6.លោក​ ហេង​ សេងបី​ មន្ត្រីខណ្ឌដង្កោ​ ១០០$✔

7.​ លោក​ ណន​ អ៊ាត​ ហង្សមាស​ 5មឺុនរៀល✔

8.​ លោក​ ចាន់តូ​ TV9 …5​មឺុនរៀល​ ✔

9.​ លោក​ សួន​ វីរៈ​ អគ្គនាយកកោះប៉ែន8​ មឺុនរៀល​ ✔

10.​លោក​ ប្រាក់​ ដារ៉ា​វុទ្ធី​ BTV 20$✅

11.​ លោក​ ជឹម​ ភារ៉ា​ អប្សរា​ 20$​ ✔

12.លោក​ បញ្ញា​ បង្សីចាំក្រុង​ 10$​ ✔

13.​ តាអណ្តើកប្រាក់​ 50$​ ✔

14.​ លោក​ ថុន​ សុខុម​ 10$​ ✔

15.​ លោក​ សួង​ សាមអគ្គនាយកSAMPOST

ចំនួន១០ដុល្លារ✔

16.​ លោក​ តុង​ សីហា​ អគ្គនាយកCSNDAILY​15$​ ✔

17.​ លោក​ អាន​ចន្ធូ​ ចាងហ្វាង​សារព័ត៌មាន​PPN 10$✔

18.​ លោក​ លី​ សុជាតិ​ ១០មឺុនរៀល​ ✔

19.លោក​ អីុ​ បញ្ញា​ បុគ្គលិក​ ដំណឹងយប់មិញ​ 10$✔

20.​ លោក​ សាវី​ TV8 10$ ✔

21.​ លោកពូ​ រ៉ា​ កាសែតចិន​6មឺុនរៀល✅

22.លោក​ ឡុក​ សំរិត​ Swift news ១០ម៉ឺនរៀល✅

23. លោក​ង៉ូវ​ ឌីណា​ ហង្សមាស20$✔

24.​ លោក​ គា​ សំណាង​ BBN 10$✅

25.​ រតនា​ TV8 10$✔

26 .លោក​ យន់​ ស៊ីថា​ កោះសន្តិភាព​ 20$ ✔

27.លោក​ ហ៊ួត​ ហ៊ុយ​ នាយករដ្ឋបាលខណ្ឌច្បារអំពៅ​ 50$✔

28. លោក​ ដារ៉ា​ អគ្គនាយក១០មឺុនរៀល​ ✔

29.លោក​ ប្រាក់​ វ៉ាន់ដា​ BTV 30$ ✔

30.លោក​ ព្រំ​ សុវិជ្ជា​ 20$​ ✔

31. លោកគ្រូ​ ឆាយ សុផល​ ១០០$✅

32. លោក​ សាវរក្ស​ រស្មីកម្ពុជា​ ៥មឺុន​✅

33.​លោក​ ធឿន វុទ្ធី ទូរទស្សន៍CTV8HD កណ្តាល 5ម៉ីន✅

34.​ លោក​ ប៉ក់​ សារួន​  ANN ១០មឺនរៀល✔

35. លោក​ ម៉ឺន កុម្ភះ BTV ៦ម៉ឺនរៀល✅

36.​ លោក​ សរ​ ដារ៉ា​ នគរវត្ត​ ២០$✔

37.លោក​ សំបុល​ វិជ្ជា​ 10$ ចាងហ្វាង​ sn​ news

38.លោក​ ម៉ម​ លីហេង BTV 20$

39.លោក អ៊ឹង  សង្ហា (មិត្តភក្តិ លោកឡុក សំរិត Swift News) ២៥$​✅

40.​លោក​ បាន​ សុខរិទ្ធិ​ ទូរទស្សន៍​បាយ័ន​ 5មឺុនរៀល✅

41. ឧត្តមសេនីយ៍ត្រី​​​ យុង​ ខេមរា​ មេបញ្ជាការរងកងពលតូចលេខ៧០​ 100$​✔

42. លោក​ តូច​ រតនា​ មន្ត្រីខណ្ឌដង្កោ​ ១០ម៉ឺនរៀល✔

43.លោក​ វិជ័យសង្រ្គាម​ 10$​ ✔

44.​ លោក​ អែម ម៉ូលី TDnews ព័ត៌មានបច្ចុប្បន្នភាព ចូលរួម 10$✔

45. លោក​ សារ៉ាន់​ រស្មីគោកធ្លក​ ២មឺុនរៀល

46. លោក​ គីម​ ឡុង​ TV FB ៤មឺុនរៀល​

46.​ ឯកឧត្តម​ នុត​ ពុធដារ៉ា​ អភិបាលខណ្ឌ​ដង្កោ​ ៥០មឺុនរៀល✔

47.​លោក​ ប៉ូច​  គឹម​សុខ​ BBN ២មឺុនរៀល​

48.ឯកឧត្តម​ ឌី​ វិជ្ជា​ អគ្គស្នងរងនគរបាលជាតិ​ 2លានរៀល​✅

49​ លោក​ ព្រុំ សំណាង​ អធិការស្រុកកៀនស្វាយ​ ១០មឺុនរៀល​ 

50​ .លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោ ១០០$✔

51.លោក​ គីម​ ហៀប​ ដើមរាំង5ដុល្លា

52. លោក​ ធ្នូ​ ជ័យ​ 10$​ ✔

53. លោក​ ហាស់ កំសាន្ដ FN ៥ម៉ឺនរៀល

54.​KHUN DIBOREN​ ញុំជួយប្រពន្ធលោកសម្បត្តិ 5ម៉ឺនរៀលផង

55.លោកគង់ វុទ្ឋី (អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ) ៣០ដុល្លារ✅

56.លោកទេស វិបុល (ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា) ២៥ដុល្លារ✅

57. លោកយឹម សុវឌ្ឍនា (SEATV) ១០មុឺនរៀល✅

58.លោកស៊ុំ ស្រ៊ន (កោះកុង) ១០០ដុល្លារ✅

59.លោកសុខា អេង (លក់អង្ករចោមចៅ) ១០មុឺនរៀល✅

60.លោកគង់ សំរេច (នាយការិយាល័យគយកំពង់សោម) ១៥មុឺនរៀល✅

61. លោក វ/ត្រី ណុល សុធា​ មេបញ្ជាការរងខណ្ឌមានជ័យ១០មុឺនរៀល

62.លោក​ ម៉ុក​ ពុទ្ធា​ នាយករដ្ឋបាលបានខណ្ឌដង្កោ​ ៥០$​ ✅

63.លោក​ គង្គា​ctn ១០$

64.​​ ចិត្រ​ campost  10$

65.  លោក​ សុខសម្បត្តិ អភិបាលខណ្ឌ ព្រែកព្នៅសូមជួយរួមចំណែកឧប្ថម្ភ១០០ដុល្លា

(តាមរយះទូរសព្ទ០១៧ ៥៥៥ ០២៧)✅

66.​ លោក​ ចិន្តា​ FN 20$ ✔

67.​ លោក​ ឆាយា​នាថ​  20$​ 

68. លោក​ អែល​ វិចិត្រ​ TD News 10$✔

69.​ ឯកឧត្តម​ រ័ត្ន​ ស្រ៊ាង​ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ (200$ ទាក់ទង011446044)​✅

70.​ លោក​ ឌិន​ សុខស៊ីថា​ នគរវត្ត​ 5ម៊ឺនរៀល✔

71.​ លោក​ លី​ សុវណ្ណ​ឌួង​ កម្ពុជាថ្មី​ 5ម៊ឺនរៀល​✔

72. អ្នកស្រី​ គឹម​ ញឹប​ អភិបាលរងខណ្ឌដង្កោ​ 100$​ ✔

73.​ លោក ស៊ុម វាសនា Post News 10$

74.លោក​ ម៉េង​ វិមានដារ៉ា​ អធិការរងខណ្ឌមានជ័យ​ 10ម៊ឺនរៀល

75. លោក​ រស់​ សុភ័ក្រ​ អភិបាលរងខណ្ឌច្បារអំពៅ​ 50$​ ✔

76.ឯកឧត្តម​ ឌឹម សុវណ្ណារុំ​ សមាជិក និងជាអ្នកនាំពាក្យ គណះកម្មាធិការជាតិរៀបចំកាបោះឆ្នេាត ហៅកាត់ថា (គ ជ ប)50$✔

77.​ លោក​ តិមា​ សោភា​ អភិបាលរងខណ្ឌដង្កោ​ 100$​ ✅

78.​ លោក​ សំរិទ្ធ​ ទីរ៉ា​ Nice TV 10$​ ✔

79.​ លោក​ ទិត្យ សុធី​ (ម៉េង)​ CHN – CAM POST 3ម៊ឺនរៀល​ ✔

80.លោក​  ហូ​ វណ្ឌី​ សូមចូលរួមចំនួន50$​

81.អ្នកមីង​ ឆេង​ 50$​✔

82.​ លោក​ តុលា​ កោះសន្តិភាព​ 10$​✔

83.​លោក​ ប៉ក​ សារិទ្ធ​ អគ្គនាយកសម្រែកកូនខ្មែរ​ 6មឺុនរៀល✔

84.​ លោកប្រាជ្ញ សីហា​ អភិបាលរងខណ្ឌឬស្សីកែវ​ ជួយ២០មឺុនរៀល​

85.លោក​ រាជ​ សារ៉ាត់​ អគ្គនាយកទូរទស្សន៍អនឡាញរស្មីគោកធ្លក 20$

86.អ្នកស្រី​ វ៉ាន់​ ណារីរ័ត្ន​ មន្ត្រីខណ្ឌដង្កោ​ 50$✅

87. អ្នកស្រី​ និមិល​ មន្ត្រីខណ្ឌដង្កោ​ 

88. លោក​ សែម​ គន្ធា​ អនុប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​20មឺុនរៀល

89.​លោក​ ស្រេង​ ដារ៉ា​ Cam Post​ ១០មឺុនរៀល

90.​ លោក​ ស៊ន​សុភ័ក្រ​ និពន្ធនាយក​FN 50$✔

91.លោក​ សំរិទ្ធ​ សុធី​ TV3 10$ ✔

92. ឯកឧត្តម ហ៊ុយ វណ្ណះ ២០០ដុល្លារ✅

93.បងពន្លក IT កាសែតរស្មីកម្ពុជា ៥០ដុល្លារ✅

94.លោកអិន្ទ សុខា នៅនាយកដ្ឋានល្បែងសុីសង ៣០ដុល្លារ✅

95.លោក​ ម៉ាឡា​ ប្រធានច្រកខណ្ឌដង្កោ​ 20មឺុនរៀល✅

96លោក​ លី​ ចាន់ណារ៉ា​ មន្ត្រីខណ្ឌដង្កោ​ 5មឺុនរៀល✅

97.លោកសិរីនាគ SRNTV ៥មុឺនរៀល✅

98. លោកឃឹម វិចិត្រ Campost ១០ដុល្លារ✅

99.​លោក​ ដារ៉ា​ 5មឺុនរៀល✅

100.​លោកឧកញ៉ា សៅ សេងហាប់ អគ្គនាយកក្រុមហ៊ុនឡានឡារីតា ២០០ដុល្លារ✅ 👉  

បញ្ជាក់បងប្អូនដែលផ្តល់ឈ្មោះជូនក្រុមការងារនេះហើយសូមមេត្តាជួយផ្តល់ថវិការទៅសាមុីខ្លួន ឬក្រុមការងារតាមលេខខាងលើសូមអរគុណ!

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ