ព្រឹតិ្តការណ៍ថ្មីៗ

ម៉េចហើយ បទបញ្ជា មេប៉ូលិស និង ចៅហ្វាយក្រុង សាបដូចទឹកទន្លេចឹង?

1 ខែ មុន 106 តូ សុផល

រាជធានីភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលមាននៅទីតាំងស្ថិតនៅខាងក្រោយវត្តកំសាន្ត ប្រហែល ១៥០ម៉ែត្រ ផ្ទះល្វែង ពណ៌ត្រាវបីជង់ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កំពុងតែត្រូវបានសមត្ថកិច្ចមូលដ្ឋានបើកដៃឲ្យលេងយ៉ាងរលូន ផ្ទុយទៅនឹងបទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង ជាពិសេសហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់លោកស្នងការរាជធានីភ្នំពេញ ដែលបានប្រកាសក្ដែងៗថាលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសង ទាំង១២ខណ្ឌ បែរជាមិនឃើញនគរបាលប៉ុស្តិ៍និរោធ ចុះបង្ក្រាបអ្វីទាល់តែសោះ។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំង ហ្គេមបាញ់ត្រីខាងលើនេះ ភាគច្រើនសម្បូរក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអណាធិបតេយ្យ ពពាក់ពពូនគ្នា ហាក់បីដូចជាគ្មានសណ្តាប់ធ្នាប់ទាល់តែសោះ ហើយប្រជាពលរដ្ឋបានលើកជាសំណួរថា តើឯណា ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋា ភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តនោះ ? បើក្នុងមូលដ្ឋានមានតែល្បែងស៊ីសង ក្មេងស្ទាវពពាក់ពពូនគ្នាបែបនេះ។

សូមបញ្ជាក់ថា កន្លងមកសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ។ មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោកអភិបាល និង លោក អធិការខណ្ឌទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ។

មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះលោក ស ថេត ស្នងការរាជធានីភ្នំពេញបានប្រកាសក្ដែងៗតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកថា ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតអោយបើកវិញ? ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ។

តែផ្ទុយទៅវិញ បែរជាអធិការនគរបាលខណ្ឌច្បារអំពៅ ជាពិសេស គឺសមត្ថកិច្ចប៉ុស្តិ៍និរោធផ្ទាល់តែម្តង មិនបានអើពើចំពោះបទបញ្ជាសម្តេចក្រឡាហោម ស ខេង , ឯឧត្តមអភិបាលរាជធានីភ្នំពេញ រួមនិងបទបញ្ជារបស់លោកស្នងការរាជធានីភ្នំពេញនោះទេ ថែមទាំងបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងបាញ់ត្រីនៅក្នុងមូលដ្ឋានបែបនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!