ព្រឹតិ្តការណ៍ថ្មីៗ

បើកម៉ូតូធំ​ វ៉ាជែង​ក្នុងល្បឿនលឿន​ ជ្រុលទៅបុករថយន្តធុនធំ​

1 សប្តាហ៍ មុន 20 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក CBR វ៉ាជែងក្នុងល្បឿនលឿន

ក៏ស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលចរចរណ៍ផ្ទុយទិសគ្នា បណ្ដាលអោយរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា CBR សេ១៥០ ពណ៌ខ្មៅលាយស គ្មានស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នងល្បឿនលឿន និង វ៉ាជែងរថយន្តជាច្រើន ខណៈពេលជិះមកដល់ចំណុច ក៏មានរថយន្តមួយគ្រឿងម៉ាក Istana ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1J-949 ស្រប់ពេលនោះម៉ូតូ CBR បានជ្រុលចង្កូតមកចំណែកផ្លូវរថយន្ត បុកគ្នាពេញទំហឹង បណ្ដាលអោយបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែក និង និងរថយន្តខូចខាត់មួយកំណាត់មុខទាំងសងខាង។ ហើយភ្លាមនោះម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!