ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការបង្កើតក្រុមការងារជំរឿនពិសេសរបស់ថ្នាក់សង្កាត់………..

6 ខែ មុន 11 តូ សុផល

 ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅខណ្ឌដូនពេញ  នារសៀលថ្ងៃពុធ ២កើត ខែមាឃ​ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី០៦​ ខែកុម្ភៈឆ្នាំ២០១៩​ វេលាម៉ោង​ ១៤:៣០នាទី​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ​ ស្តីពីការផ្សព្វផ្សាយតារាងស្រង់ទីតាំងអង្គភាពសាធារណៈរបស់រដ្ឋ​ និងឯកជន​ និងការបង្កេីតក្រុមការងារជំរឿនពិសេសរបស់ថ្នាក់សង្កាត់ ។

យោងតារបាយការរបស់អាជ្ញាធរខណ្ឌដូនពេញបានឱ្យដឹងថាក្នុងកិច្ចប្រជុំនោះលោកអភិបាលក៏បានណែនាំ​ និងដាក់ចេញនៅផែនការ​ សម្រាប់អនុវត្តការងារជំរឿននេះអោយបានល្អប្រសើរ​ ។ 

សម្រាប់កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ​ទទួលបន្ទុក លោកប្រធានការិយាល័យស្ថិតិ​ នៃមន្ទីរផែនការរាជធានីភ្នំពេញ​ លោកស្រីអធិការរងនគរបាលខណ្ឌ​ លោក​ លោកស្រីចៅសង្កាត់​ លោកនាយ​ នគរបាលប៉ុស្តិ៍​សង្កាត់​  លោក​ លោកស្រីស្មៀនសង្កាត់ទាំង១១ ប្រធានការិយាល័យជំនាញ​ និងមន្ត្រីពាក់ពន័្ធក្រោមឱវាទទាំងអស់ផងដែរ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!