ព្រឹតិ្តការណ៍ថ្មីៗ

រៀបការបាន៥ថ្ងៃ កើតភ្លើងប្រចណ្ឌយ៉ាងសាហាវ ! ប្ដីបញ្ចប់ជីវិតប្រពន្ធ២គ្រាប់ រួចបញ្ចប់ជីវិតខ្លួនឯង១គ្រាប់ដោយកាំភ្លើងAK

3 ខែ មុន 179 តូ សុផល

ព្រះវិហារ ៖ ដោយសារតែភ្លើងប្រចណ្ឌ បានធ្វើឱ្យគ្រួសារវ័យក្មេង ដែលទើបនឹងរៀបការបានរយៈពេល៥ថ្ងៃ

ត្រូវបានបញ្ចប់ជីវិតរៀងៗខ្លួន ដោយកាំភ្លើងAKស្វាយបត់ ពោលគឺប្តីបាញ់សម្លាប់ប្រពន្ធរួចហើយបាញ់ខ្លួនជាក្រោយ។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្នុងវរៈសេនាតូចលេខ៣៩៣ ស្ថិតក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុដែលបង្កឲ្យមានអំពើហិង្សានេះកើតឡើងនោះ ក៏ព្រោះដោយសារតែភ្លើងប្រចណ្ឌ ទើបធ្វើឲ្យមានទំនាស់នូវពាក្យសម្ដីគ្នាបន្តិចបន្តួច រវាងប្តីប្រពន្ធដែលទើបនឹងរៀបកាបានរយៈពេលតែ៥ថ្ងៃនេះ ធ្វើឲ្យបុរសដែលជាស្វាមីបានស្ទុះយកកាំភ្លើងម៉ាក Ak ស្វាយបត់ បាញ់ទៅលើប្រពន្ធ ដែលមានឈ្មោះ អ៊ុយ សុខដុម អាយុ១៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុ ដែលត្រូវចំនួន២គ្រាប់ ត្រូវចំគល់ថ្គាមខាងស្ដាំ ធ្លាយមកក្បាលខាងក្រោយ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអាធម តែមួយប៉ប្រិចភ្នែក។ ក្រោយមក បុរសជាជនដៃដល់ ដែលត្រូវជាស្វាមីស្ត្រីរងគ្រោះ មានឈ្មោះ​ វង្យ តុល អាយុ៣២ឆ្នាំ មុខរបរជាទាហាន ក្នុងវរៈសេនាតូច៣៩៣ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៩ ក៏បានបាញ់សម្លាប់ខ្លួនឯងបញ្ចប់ជីវិតខ្លួនឯងតាមក្រោយតែ១គ្រាប់ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ក៏បានចុះពិនិត្យ និងធ្វើកោសល្យវិច្ចយ័លើសាកសពទាំងពីរនាក់ប្តីប្រពន្ធ ដោយសន្និដ្ឋានពិតជាស្លាប់ ដោយសារករណីដូចខាងលើនេះ ពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង ត្រូវបានយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ។ នេះហើយៅលើងប្រច័ណ្ឌវាសាហាវបែបហ្នឹង ដូច្នេះត្រូវអ្នកមានគូរត្រៀវជៀសវាងឱ្យឆ្ងាយ កុំប៉ះវា ព្រោះរឿងខាងលើជាឧទាហរណ៍ស្រាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!