ព្រឹតិ្តការណ៍ថ្មីៗ

Breaking News ជម្លោះពាក្យសម្ដី​ ដកអាវុធភ្ជុងគ្នាទៅវិញទៅមក​ រហូតឈានដល់ផ្ទុះអាវុធ​៣គ្រាប់​ ផ្អើលពេញម្ដុំផ្សារអូរឬស្សី

7 ខែ មុន 153 តូ សុផល

រាជធានីភ្នំពេញ​ ៖​ នៅមុននេះបន្តិច​ មានករណីផ្ទុះអាវុធមួយ បានកើតមានឡើង

បន្ទាប់ពីជម្លោះពាក្យសម្ដីគ្នា រវាងអ្នកជិតខាងនិងអ្នកជិតខាង ឈានដល់ការដកអាវុធភ្ជង់គ្នាទៅវិញទៅមក រហូតដល់ថ្នាក់ផ្ទុះអាវុធចំនួន៣គ្រាប់ផ្ទួនៗគ្នាផងដែរ​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍​ប្រាប់កម្លាំង​សមត្ថកិច្ច​ និងអាវុធហត្ថចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០៤:២០នាទីល្ងាច នាទីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ១៣៩ មុខគ្លីនិកមួយកន្លែងយីហោ កង​ សំអូន សង្កាត់អូរឫស្សី​៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ​ TNN បានដឹងថា នៅមុនពេលកើតហេតុ​ គេឃេីញ បុរស២នាក់​ បានឈ្លោះទាស់សំដីគ្នា បិទបាំងផ្លូវមិនឲ្យដើរយ៉ាងម៉េចនោះទេ ស្រាប់តែឈានដល់ថ្នាក់យកអាវុធមកភ្ជុងគ្នាទៅវិញទៅមក ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់​នៅឡេីយទេ​ ប៉ុន្តែក្រោយមកក៏ឮសំឡេងផ្ទុះឡេីងចំនួន៣គ្រាប់ផ្ទួនៗគ្នាតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋមានការភិតភ័យយ៉ាងខ្លាំងផងដែរ​ បន្តិចក្រោយមកគេឃេីញមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍​ និងកម្លាំងអាវុធហត្ថខណ្ឌ៧មករា ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពីមានការផ្ទុះអាវុធ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៧មករា បញ្ជាឲ្យវ៉ៃខ្នោះបុរសម្នាក់បញ្ជូនទៅធ្វើការសាកសួរភ្លាមៗផងដែរ ។

ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធខាងលេីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនេះ កម្លាំងសមត្ថកិច្ចកំពុងរង់ចាំធ្វើការសាកសួរ​ភាគីម្ខាងទៀត​ ដែលនៅខាងក្នុងផ្ទះខាងលេីនោះ ក្នុងករណីមិនសហការជាមួយកម្លាំងសមត្ថកិច្ចទេ​ កម្លាំងសមត្ថកិច្ចនិងសុំគោលការពីថ្នាក់លេីដេីម្បីឃាត់ខ្លួន។ (ម៉េង)

សូមរងចាំព័ត៌មានពិស្ដារ​ ពីអ្នកយកព័ត៌មានយេីងនៅកន្លែងកេីតហេតុ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ