ព្រឹតិ្តការណ៍ថ្មីៗ

ប្រើដំបងវាយសម្លាប់ជីតា ប្លន់យកម៉ូតូនិងលុយ

6 ខែ មុន 121 តូ សុផល

ខេត្តក្រចេះ៖  នគរបាលបានប្រើរយះពេល១ថ្ងៃចុះស្រាវជ្រាវនិងបានស្វែករកចាប់ខ្លួនជនដៃដល់បាន បន្ទាប់ពីមានការភ្ញាក់ផ្អើលនៅពេលមានការប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅកណ្តាលព្រៃ ចំនុច គោកសុភី ក្នុងភូមិឃ្សឹម ស្រុកស្នួល កាលពីថ្ងៃទី២ ខែកុម្ភះ។

អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះរុំ រ៉េន អាយុ២៧ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល បានធ្វើសកម្មភាពប្រើដំបងវាយសម្លាប់បុរសរងគ្រោះមានវ័យ៥៥ឆ្នាំ ដែលជាជីតា(ឱពុកជនដៃដល់ត្រូវជាក្មួយរបស់ជនរងគ្រោះ)។

លោកថា ក្រោយសកម្មភាពវាយសម្លាប់ជនដៃដល់បានយកម៉ូតូនិងលុយពីក្នុងហោប៉ៅរបស់ជនរងគ្រោះ គេចខ្លួន។ តែក្រោយការចុះស្រាវជ្រាវបានរយះពេល១ថ្ងៃ កម្លាំងនគរបាលបានកំណត់លើមុខសញ្ញា និងចាប់ខ្លួនជននេះបាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!