ព្រឹតិ្តការណ៍ថ្មីៗ

ជួយ Share​ ផង! រថយន្ត​ CAMRY HYBRID បើកលឿនដូចហោះ​ ពន្លះម៉ូតូ Nex ពេញទំហឹង​ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់​ របួសធ្ងន់ស្រាល​ ហើយបើករត់បាត់ស្រមោល!

1 ខែ មុន 40 តូ សុផល

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​ បុរសនារី២នាក់របួសធ្ងន់ និងនារីម្នាក់ទៀតរបួសស្រាល ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុខលាភមេត្រី មកដឹកយកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូ​ Nex មួយគ្រឿង​ ឌុបគ្នាបីនាក់ ត្រូវរថយន្ត​មួយគ្រឿង​ បេីកបុកពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន ​ហេីយបេីករត់បាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ​ រាយការណ៍​ប្រាប់សមត្ថកិច្ចចុះពិនិត្យមេីលភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​នៅវេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​០៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅផ្លូវបំបែកជាបួន​ ផ្លូវលេខ៣១០​ កែងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់អូរឡាំពិក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ​ TNN​ ដឹងថា​ នៅមុនពេលកើតហេតុ​ គេឃេីញបុរសម្នាក់​ បេីកម៉ូតូ SUZUKI Nex មួយគ្រឿង​ ពណ៍សលាយខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1HC-7501 ឌុបនារីរូបស្រស់២នាក់ទៀត​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ​១៤៣​ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកើតហេតុ​ សាក្សីអះអាងថា​ មានរថយន្ត​មួយគ្រឿងទៀត​ ម៉ាក CAMRY HYBRID ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2U-7399 បេីកមកបុកចំពេញទំហឹង​ បណ្ដាលឲ្យបុរសនារីទាំង៣នាក់នោះ​ ខ្ទាតបោកនឹងថ្នល់​ រងរបួស​ធ្ងន់និងស្រាល​ (ដោយបុរសអ្នកឌុបរបួសធ្ងន់បែកក្បាល​ ដេកសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម​ និងនារីម្នាក់ទៀតរបួសធ្ងន់​ សន្លប់ស្ដូកស្ដឹង​ ចំណែកនារីម្នាក់ទៀត​ រងរបួសស្រាលប៉ុណ្ណោះ​)​ ហេីយត្រូវបានរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន សុខលាភមេត្រី មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​តែម្ដង។ ចំណែកឯរថយន្តបង្កបានបន្ថែមល្បឿនបេីករត់គេចខ្លួនបាត់ស្រមោល​។

សាក្សីដែលជាអ្នកអះអាងថា​ឃេីញហេតុការណ៍ផ្ទាល់បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា រថយន្តដែលបេីករត់នោះគឺគាត់បានឃេីញច្បាស់ណាស់គឺ ម៉ាក CAMRY HYBRID ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2U-7399 បេីករត់ទៅតាមផ្លូវ៣១០​ ទិសដៅពីកេីតទៅលិច​ ។

យ៉ាងណាមិញ​ ក្រោយពីកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានបាញ់គំនូស ចំណែកឯម៉ូតូប្រគល់ឲ្យផ្នែកវាស់វែង​នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីរង់ចាំសាច់ញាតិជនរងគ្រោះ​ យកឯកសារពាក់ព័ន្ធមកបញ្ជាក់​ ទេីបប្រគល់ជូនវិញ​៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!