ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីខេត្តម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ សង្ស័យខឹងប្រពន្ធរករឿងឈ្លោះច្រើនពេក

6 ខែ មុន 81 តូ សុផល

កំពង់ឆ្នាំង ៖ បុរសម្នាក់ជាមន្ត្រីសាលាខេត្តកំពង់ឆ្នាំង បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល មិនដឹងតាំងពីពេលណានោះទេទាល់

តែធំក្លិនស្អុយទើបអ្នកស្នាក់ក្បែរនិងម្ចាស់ផ្ទះជួលមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកពិនិត្យមើល កាលពីព្រឹកថ្ងៃទី៣​ខែកុម្ភះ ឆ្នាំ២០១៩នៅផ្ទះជួលមួយកន្លែងឈ្មោះសិរីមង្គលក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចថា ជនធ្វើអត្តឃាតនេះមានឈ្មោះសួន វិរះ ភេទប្រុស អាយុ២៨ឆ្នាំជាមន្ត្រីបំរើការងារនៅសាលាខេត្តកំពង់ឆ្នាំង​​ មានប្រពន្ធនិងមានកូន២នាក់នៅក្នុងបន្ទុក រស់នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែអត្តឃាតជនបានមកជួលបន្ទប់ស្នាក់ម្នាក់ឯងក្នុងភូមិ ឃំុ កើតហេតុខាងលើ ងាយស្រួលជិតកន្លែងធ្វើការ ។ ពេលដែលមានការភ្ញាក់ផ្អើលពីដំបូងគេបានសន្និដ្ឋានថាជាករណីដេកស្លាប់ឬខ្យលគរ ពីព្រោះមានដាក់គន្លឹះទ្វារនិងបង្អួចជាប់ពីខាងក្នុង ប៉ុន្តែនៅពេលដែលសមត្ថកិច្ចគាស់បង្អួចដកគន្លឹះទ្វារចូលទៅពិនិត្យសពទើបដឹងថាមន្ត្រីរូមនេះចងកសម្លាប់ខ្លួន ។

បើតាមមន្ត្រីសមត្ថកិច្ចបញ្ជាក់ អត្តឃាតជនបានយកខ្សែរនីឡុងចងកទៅនឹងចម្រឹងដែកខាងលើទ្វារចូលទៅបន្ទប់ផ្ទះបាយ នឹង​​ បណ្តាលអោយដាច់ខ្សែរនីឡុងនោះធ្លាក់មកលើឥដ្ឋផងដែរ។
គេមិនបានដឹងថា ការធ្វើអត្តឃាតនេះកើតឡើងតាំងពីពេលណាមកទេ ទើបតែដឹងនៅពេលដែលមានធំក្លិនស្អុយទៅហើយ ។

បើតាមមន្ត្រីសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បាត់ឈ្មោះសួន វិរះ មិនឃើញទៅធ្វើការនឹងមិនអាចទំនាក់ទំនងតាមទូរស័ព្ទបានតាំងពីថ្ងៃទី៣១ មករា មកម្លេះ ហើយក្រុមគ្រួសារក៏បានអោយដឹងផងដែរថា គាត់តែងតែទៅផ្ទះនៅឯស្រុកទឺកផុសរៀងរាល់ល្ងាចថ្ងៃសុក្រ និង ត្រឡប់មកធ្វើការវិញនៅព្រឹកថ្ងៃច័ន្ទ ប៉ុន្តែនៅក្នុងសប្តាហ៍នេះមិនឃើញទៅផ្ទះទេ ស្រាប់តែព្រឹកថ្ងៃទី៣ មករា ទើបគេទូស័ព្ទទៅប្រាប់ថាវិរះចងកសម្លាប់ខ្លួន ។

ករណីនេះគេមិនបានដឹងពីមូលហេតុច្បាស់លាស់ដែលនាំអោយសួន វិរះ គិតខ្លីចងកសម្លាប់ខ្លួនដែរ ប៉ុន្តែមានប្រភពមួយបានបញ្ជាក់អោយដឹងថា សួន វិរះ មានវិបត្តិក្នុងគ្រួសារ ដោយសារមានជម្លោះជាមួយប្រពន្ធជាញឹកញាប់ ហើយមុនពេលដែលសួន វិរះចងកសម្លាប់ខ្លួននេះ ក៏មានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំងផងដែរ ទើបប្រពន្ធទូរស័ព្ទមកមិនលើក ។

បើតាមឪពុករបស់សួន វិរះ គឺជានាយទាហានមួយរូបបានបាននិយាយទាំងអួលដើមកថា គាត់មានកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយវិរះគឺជាមនុស្សល្អបំផុត
គាត់ស្រឡាញ់កូន និង មានការសោកស្តាយយ៉ាងខ្លាំងដែលកូនប្រុសគាត់គិត
ខ្លីបែបនេះ ។

សាកសពក្រោយពីសមត្ថកិច្ចពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!