ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងគណៈបញ្ជាការខណ្ឌជ្រោយចង្វារ​ ចុះបង្រ្កាបក្រុមញៀនល្បែងជល់មាន់​ ក្នុងមូលដ្ឋាន​ ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់​ និងវត្ថុតាងមួយចំនួនទៀត !!!

8 ខែ មុន 60 តូ សុផល

រាជធានី​ភ្នំពេញ​ ៖​ កម្លាំងគណៈបញ្ជាការខណ្ឌជ្រោយចង្វារ​ បេីកប្រតិបត្តិការចុះបង្ក្រាបទីតាំងជល់មាន់​ ស្ថិតក្នុងដីឡូមួយកន្លែង

ដោយធ្វេីការឃាត់ខ្លួនមនុស្ស៥នាក់​ និងដកហូតវត្ថុតាងមួយចំនួនធំផងដែរ។

ប្រតិបត្តិការ​នេះធ្វេីឡេីងនាវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងកម្លាំងនៃរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ កម្លាំងកងរាជអាវុធហត្ថជ្រោយចង្វារ និងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានបង្ក្រាបទីតាំងជល់មាន់​ ស្ថិតក្នុងដីឡូមួយកន្លែង នៅភូមិគៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

ជាលទ្ធផលបានឃាត់បានមនុស្ស៥នាក់ ម៉ូតូ ១២ គ្រឿង និងរថយន្ត០១ គ្រឿង ព្រមទាំងសំភារៈជល់មួយចំនួនដូចជា មាន់ជល់ ៤ក្បាល និង ជញ្ជីងថ្លឹង ០១ ។

លោក​ ឃ្លាំង​ ហួត​ អភិបាលខណ្ឌជ្រោយចង្វារ​ បានដាក់នូវបទបញ្ជាដ៏មុឺងម៉ាត់​ នឹងមិនអនុញ្ញាត្តិដាច់ខាត​ អោយក្រុមញៀនល្បែងសុីសង​ គ្រប់ប្រភេទ​ មកបង្ករអសន្តិសុខនៅក្នុងមូលដ្ឋានលោកឡើយ​ ។

ព្រោះល្បែងសុីសងនេះ​ វាបំផ្លិចបំផ្លាញសង្គម​ ជាពិសេសក្រុមគ្រួសារ​ អនាគតកូនចៅ​ ជំនាន់ក្រោយៗទៀត​ ។

សូមបញ្ជាក់ផងដែរពួកខ្មោចល្បែងទាំងនេះ​ ត្រូវបានអាជ្ញាធរ​ ក៏ដូចជាសមត្ថិកិច្ច​ បង្រ្កាប​ នឹងណែនាំជាច្រើនដងមកហើយ​ នៅតែយកពេលវេលាដ៏មានតំលៃ​ ទៅប្រព្រឹទ្ធអាល្បែងពាលាអាវ៉ាសែ​ ហើយអាចជាបន្ទុកដ៏កខ្វក់របស់សង្គម​ ដូច្នេះសូមបងប្អូន​ មេត្តាកុំយកតំរាប់តាមអោយសោះ​ ។

ចំពោះមនុស្ស​ និងវត្ថុតាងរដ្ឋបាលខណ្ឌបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ ចាត់ចែងតាមនីតិវិធីច្បាប់ ៕​ (អត្ថបទដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ