ព្រឹតិ្តការណ៍ថ្មីៗ

ឃើញសមត្ថកិច្ចបែរ នាំគ្នាជិះម៉ូតូរត់ ដេញឃាត់បាន២នាក់

6 ខែ មុន 53 តូ សុផល

ភ្នំពេញ៖ យុវជន០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនចាប់បានខណៈ

ដែលឃើញសមត្ថកិច្ចល្បាតនាំគ្នាបើកម៉ូតូរត់កេចខ្លួន។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០១និង៣០នាទីទាបភ្លឺថ្ងៃទី០៣កុម្ភះ២០១៩
នៅចំណុចផ្លូវ១០១៩ភូមិរោងចក្រ១សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនឃាត់ខ្លួនយុវជនខាងលើស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កំពុងជិះម៉ូតូល្បាយក្នុងមូលដ្ឋានមកដល់
ផ្លូវ១០១៩ស្រាប់តែឃើញក្រុមក្មេងទំនើង០២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅ ដឹកគ្នាខណះឃើញសមត្ថកិច្ចស្រាប់តែក្មេងទំនើងខាងលើនាំគ្នាបន្ថែមល្បឿនជិះម៉ូតូរត់កេចពេលឃើញដូចនោះកម្លាំងសមត្ថកិច្ចក៍ដេញតាមពីក្រោយរហូតដល់ចំណុចខាងលើទើបចាប់បាននិងយកមកធ្វើការសាកសួរនិងធ្វើតេស្តទឹកនោមរកសារធាតុញៀននៅអធិការខណ្ឌសែនសុខ។

សមត្ថកិច្ច បន្តថាក្រោយពីឃាត់ខ្លួន យកមកដល់អធិការខណ្ឌបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាទាំង២នាក់ខាងលើមានម្នាក់ឈ្មោះ ហួត សុវណ្ណ អាយុ ១៨ឆ្នាំ ជនខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរោងចក្រ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ (មានផ្ទុកសារធាតុញៀនត្រូវឃាត់ខ្លួន) ។ដោយឡែម្នាក់ទៀតមិនមានសារធាតុញៀនអប់រំអោយទៅផ្ទះវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!