ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃនេះមិនមានអ្នកជិះបញ្ច្រាស នៅជុំវិញរង្វង់មូលវិមានឯករាជ្យនោះទេ

2 ខែ មុន 8 តូ សុផល

នំពេញ ៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ មិនមាននោះទេ នៅ​ថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ខណៈដែលសមត្ថកិច្ចបានឃាត់យានយន្តបាន ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃតែម្តង។

របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ ថ្ងៃទី០២​ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល សមត្ថកិច្ចមិនបានធ្វើការឃាត់យានយន្តនោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!