ព្រឹតិ្តការណ៍ថ្មីៗ

រវល់ចុចលេងទូរស័ព្ទ រថយន្តស្ទូចជ្រុលទៅបុកម៉ូតូZOOMER ហើយរេទៅបុកទ្រូងផ្លូវ

2 ខែ មុន 32 តូ សុផល

ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿង អ្នកបើកបរគាត់រវល់នោះរវល់ឃ្លានចុចទូរស័ព្ទលេងហ្វេសប៊ុក ខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរ ទើបជ្រុលទៅបុកម៉ូតូZOOMER កំពុងបើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យរងរបួសស្រ្តី២នាក់ ម្នាក់ធ្ងន់ ម្នាក់ស្រាល ហើយរថយន្តរេចង្កូតទៅបុកកៀរទ្រូងផ្លូវប៉ើង៣កង់ ។

ហេតុករណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ច្រកចូលផែស្ងួតអូលែរ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ក ប្រភេទស្ទូច ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2183 ដឹកសន្លឹកបេតុង ។ ចំណែកម៉ូតូរងគ្រោះ ម៉ាក ZOOMER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1594 ជិះដោយស្ត្រី២នាក់ ម្នាក់រងរបួសធ្ងន់ ម្នាក់របួសស្រាល ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះ ជិះម៉ូតូចេញពីផ្លូវ ផែស្ងួតអូលែ ឆ្លងផ្លូវជាតិលេខ៤ ពីត្បូងទៅជើង ខណៈពេលនោះ ស្រាប់តែរថយន្តបង្ក បើកល្បឿនលឿនពីលិចទៅកើត ដោយអ្នកបើកបរ រវល់តែញៀនចុចទូរស័ព្ទលេងហ្វេសប៊ុក ទើបរថយន្តជ្រុលទៅបុកម៉ូតូ រងរបួសសរ្តី២នាក់ ហើយរេចង្កូតទៅបុកកៀរទ្រូងផ្លូវប៉ើង៣កង់ ទើបរថយន្តទៅបុកលែងកើត ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯ រថយន្តបង្ក អ្នកបើកបរ និងម៉ូតូ ត្រូវបានប្រគល់ឲ្យទៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!