ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ខណ:កំពុងជិះម៉ូតូចេញពីចំការ

2 ខែ មុន 26 តូ សុផល

បាត់ដំបង៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យស្រុកមោងឫស្សី។

ហេតុការណ៍ការនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ ខែគុម្ភៈ ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ នូវ  វិត ភេទប្រុស អាយុ៦៥ មុខរបរ ជាមេឃុំព្រៃស្វាយ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តម៉ាកតូយូតា សុីណា ដែលបានបុកជនរងគ្រោះខាងលើ(មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក ជាម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!