ព្រឹតិ្តការណ៍ថ្មីៗ

ភរិយា អភិបាលខណ្ឌសែនសុខ ចុះសួរសុខទុក្ខស្ត្រីដែលទើបឆ្លងទន្លេចំនួន០២នាក់ ស្ថិតក្នុងសង្កាត់ទឹកថ្លា

5 ខែ មុន 19 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៩ លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព

និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយអនុប្រធាន សមាជិកា និងនារីសង្កាត់ បានអញ្ជើញចុះសាកសួរសុខទុក្ខស្ត្រីដែលទើបឆ្លងទន្លេចំនួន០២នាក់ ស្ថិតក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរសមាគមបាននាំយកទឹកត្រចៀកកាំ និងថវិកាជូនដល់គ្រួសារទី១ លោកស្រី ឡា បុប្ផា រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងនោះសមាគមន៍នារីខណ្ឌឧបត្ថថវិកា៥០.០០០រៀល ទឹកត្រចៀកកាំ០១កន្ត្រក ថវិកាលោកអភិបាលខណ្ឌ ៣៥០,០០០ រៀល លោកស្រីឡាយ ណាដែន១០០,០០០រៀល លោកស្រី វ៉ែន ចាន់ណា២០០,០០០រៀល។

 

នារសៀលនោះដែរ លោកស្រីប្រធានសមាគមបានបន្តសួរសុខទុក០១គ្រួសារទៀតលោកស្រី នង ឡាវី រស់នៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម សមាគមបានឧបត្ថម៥០,០០០រៀល ទឹកដោះគោឆៅ៤ឡូត៍ ថវិកាលោកអភិបាលខណ្ឌ១៥០,០០០រៀល លោកស្រីឡាយ

ណាដែន៥០,០០០រៀល លោកស្រី វ៉ែន ចាន់ណា១០០,០០០រៀល ជូនដល់គាត់ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!