ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) ចាប់បានឃាតក ចាក់សម្លាប់ប្លន់យកម៉ូតូ នៅផ្ទះសំណាក់ ចន្ធូ ត្រជាក់ចិត្ដហើយ!

2 ខែ មុន 65 តូ សុផល

រាជធានីភ្នំពេញ ៖ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនឹងកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ

សហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័ យជាឃាត.កចាក់សម្លាប់បុរសអ្នករត់ម៉ូតូឌុបនៅក្នុងផ្ទះសំណាក់ «ចន្ធូត្រជាក់ចិត្ដ» បានហើយ ។

ក្នុងប្រតិបត្ដិការចុះចាប់ខ្លួនបានកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់៨២ ស្ថិតក្នុងក្រុមទី១៤ ភូមិស្វាយធំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបនប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន់ ទង ហៅធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្ដបាត់ដំបង ។ចំណែកជនរងគ្រោះមានឈ្មោះ យ៉ាន់ ជឿន ភេទប្រុស មុខរបររតុម៉ូតូឌុប មានទីលំនៅខេត្ដតាកែវ ។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៧និង ៣០នាទី នៅចំណុចបន្ទប់លេខ៣ ក្នុងផ្ទះសំណាក់ចាន់ត្រជាក់ចិត្ត ផ្ទះលេខ២១៥ ផ្លូវបេតុង ភូមិឫស្សី២ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញមានករណីឃាតកម្មចាក់សម្លាប់បុរសអ្នករត់ម៉ូតូឌុបបណ្ដាលឲ្យស្លាប់ភ្លាមៗ ។

ក្នុងនោះដែរ សម្ភារ:ដែលបាត់បង់រួមមាន៖ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ 1FL-9986។

ក្រោយកើតហតុ ជនសង្ស័យបានរត់គេចខ្លួន បម្រុងទៅកាន់ប្រទេសថៃ តាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់បុរសអ្នករត់ម៉ូតូឌុបពិតប្រាកដមែន ព្រោះបុរសអ្នករត់ម៉ូតូូឌុបនិយាយឌឺដងជាមួយខ្លួនថា ធ្លាប់ដេកជាមួយស្រីស្នេហ៍របស់ខ្លួនជាច្រើនដង ទើបធ្វើឲ្យខ្លួនខឹងដល់ថ្នាក់ហ៊ានចាក់សម្លាប់តែម្ដង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំបន្ដនិង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!