ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត២គ្រឿងបុកគ្នា ចំស៊ីទែនប្រេង ហៀរពេញផ្លូវ ម៉ូតូឆ្លងកាត់រអិលដួលជាច្រើនគ្រឿង

2 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ រថយន្តប្រភេទដឹកទំនិញបុកជាមួយរថយន្តប្រភេទបែនដឹកថ្មចំពាក់កណ្តាបណ្តាលអោយបែកធុងប្រេងហូរពេញដងផ្លូវតែសំណាងណាស់មិនបណ្តាលអោយមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្ត។

កាលពីម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី០១ កុម្ភះ ២០១៩នៅចំណុចច្រមុះជ្រូកឃ្មួញផ្លូវហាណូយភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពឲ្យដឹងថាមុនកើតហេតុបានឃើញរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាក IZUZUពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-0930
ដោយបើកតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើរថយន្តបែនដឹកថ្មបានបត់ឆ្វេងស្រាប់តែមានរថយន្តប្រភេទដឹកទំនិញពណ៌ សពាក់ស្លាកលេខ
ភ្នំពេញ 3A-1934បើកមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តបែនដឹកថ្មបណ្តាលអោយបែកធុងប្រេងហូរពេញដងផ្លូវតែម្តងសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្តសងខាងប៉ុណ្ណោះ។

ក្រោយហេតុការណ៍កើតឡើងរថយន្តទាំង
២គ្រឿងត្រូវសមត្ថកិច្ចចុះមកវាស់វែងយកមករក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!