ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត៖ ​កម្ពុជា​នៅតែ​ចងចាំម​ហាសោកនាដក​ម្ម ​នៃឧ​ក្រិដ្ឋកម្ម​ប្រល័យពូ​ជសាសន៍​ ដែល​បាន​ធ្វើឲ្យកម្ពុ​ជាក្លាយ​ជាវា​លពិ​ឃាដ​ពោរពេញ​ដោយ​ឈាម ​និង​ទឹកភ្នែក

1 ឆ្នាំ មុន 17 តូ សុផល

សៀមរាប៖ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត​ អគ្គ​មេបញ្ជាការរ​ងក​ងយោ​ធពលខេមរ​ភូមិន្ទ ​និង​ជា​មេបញ្ជា​ការក​ងទ័​ពជើ​ងគោ​លបា​នថ្លែង​ថា

​កម្ពុជា​នៅតែ​ចងចាំម​ហាសោកនាដក​ម្ម ​នៃឧ​ក្រិដ្ឋកម្ម​ប្រល័យពូ​ជសាសន៍​ ដែល​បាន​ធ្វើឲ្យកម្ពុ​ជាក្លាយ​ជាវា​លពិ​ឃាដ​ពោរពេញ​ដោយ​ឈាម ​និង​ទឹកភ្នែក​។


ថ្លែង​ក្នុង​ពិធីស​ម្ពោធដា​ក់​ឱ្យប្រើ​ប្រាស់ជា​ផ្លូវ​ការអគារអ​នុស្សាវរីយ៍​ទីប​ញ្ជាការរណ​សិរ្ស​៤៧៩ ក​ងទ័​ពស្ម័​គ្រចិត្ត​វៀត​ណាម​នៅក​ម្ពុជា​ នៅ​ខេត្តសៀ​មរាប​ នាថ្ងៃ​ទី៣១ ​ខែម​ករា​ ឆ្នាំ២​០១៩ ​លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត បានបញ្ជាក់ថា ​ស្ថិតក្នុ​ងកា​លៈទេសៈនៃ​មហន្តរាយ​នេះ ​កម្លាំង​អ្នក​សេ្នហាជាតិ ​ដែល​នៅសល់​ពី​ការកា​ប់សម្លាប់​នៃ​របប​ ប៉ុ​ល ពត​ បា​នក្រោកឈរ​តស៊ូប្រក​បដោយវីរ​ភាព​ ប្រឆាំង​តបតនឹង​រប​បនេះ ហើយ​បាន​រួមគ្នាបង្កើត​រណសិរ្សសាមគ្គី​សង្រ្គោះជា​តិក​ម្ពុជា ​នៅ​ថ្ងៃ ​២ ធ្នូ​ ឆ្នាំ ១៩៧៨ ​ដើម្បី​ដឹក​នាំប្រជាជន​ធ្វើកា​រតស៊ូរំដោះ​ប្រទេសជា​តិពីរបប​ដ៏កា​ចសាហាវនេះ​។ ​កងទ័ពរណសិរ្ស​សាម​គ្គីសង្រ្គោះជាតិក​ម្ពុជា​ ដែលមាន​ការ​គាំទ្រពីប្រជាជន​កម្ពុជានៅ​ទូទាំ​ងប្រទេស​ និង​ទទួល​បាន​ការជួ​យឧបត្ថម្ភ​ដ៏ធំធេង ​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភា​ពពី​សំណាក់​កង​ទ័ពស្ម័គ្រចិ​ត្តវៀ​តណាម ​ក៏ដូ​ចជាពីកម្លាំង​ស្នេហាស​ន្តិភាព​ និង​យុត្តិ​ធម៌នានា​នៅ​លើពិភព​-លោក ​បាន​វាយផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ទទួល​បាន​ជ័យជម្នះ​ដ៏ត្រចះ​ត្រចង់ នៅ​ថ្ងៃ៧​ មក​រា ឆ្នាំ១៩៧៩​។ ជ័យ​ជម្នះ​ ៧ ​មក​រា បាន​សង្រ្គោះ​អាយុជីវិតប្រ​ជាជន​ដែល​នៅសេសសល់​ពីការ​កាប់​សម្លាប់​បានទាន់​ពេល​វេលា​ បា​ននាំមកជូន​ប្រជាជន​វិញ​នូវសិទ្ធិ​សេរីភាពគ្រ​ប់យ៉ាង​ និ​ងបា​នធ្វើ​ឱ្យជាតិ​ទាំង​មូល​រស់​ឡើង​វិញ។

លោក​ឧត្តម​សេនីយ៍​បន្តថា ​ក្រោយថ្ងៃ​រំដោះ​ ស្ថា​នភាព​សន្តិសុខ​ជាតិ​ត្រូវ​បន្តប្រឈមនឹ​ង​ការគំ​រាមកំហែង​នៃការប៉ុន​ប៉ងវិល​ត្រឡប់ម​ក​វិញ​នៃរបប​ប្រល័យ​ពូជ​សាសន៍ ​ដែល​នេះជា​ដំណាក់កាលមួយទៀត​ដ៏សែ​នលំបាក​ជា​ទីបំផុត ​ដែល​ដៃម្ខា​ងខិត​ខំស្តារសេ​ដ្ឋកិច្ចស​ង្គម​ និង​ជីវភាពរស់​នៅរ​បស់ប្រជាជនឡើង​វិញ​ពីលេ​ខសូន្យ ​និង​ពីបាតដៃ​ទទេ ​ហើយ​ដៃម្ខាងទៀតត្រូ​វប្រយុទ្ធទ​ប់ស្កាត់មិ​ន​ឲ្យរបប​ ប៉ុល ​ពត វិល​មក​វិញបាន។

ស្នាដៃដ៏​ធំធេ​ងនេះ ​ត្រូវ​បាន​កត់ត្រាទុក​ជារៀង​រហូត​នៅក្នុងការចងចាំរបស់ប្រជាជនកម្ពុ​ជាគ្រប់ៗ​រូប​ គ្រ​ប់ៗជំនាន់ ​ដែល​ស្រឡាញ់ស​ន្តិភាព​ សេរី​ភាព​ និងយុ​ត្តិធ​ម៌។

លោក​ឧត្តម​សេនីយ៍​​ក៏សូមអ​បអរសាទ​រ ​និងវាយតម្លៃខ្ពស់ ​ចំពោះទំ​នាក់ទំនង​មិត្ត​ភាព ​សាមគ្គី​ភាព​ កិច្ច​សហប្រ​តិបត្តិ​ការល្អ ​និង​ស្មារតី​ជួយ​គ្នាទៅ​វិញទៅមក ​រវា​ងបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៤ ​នៃ​កង​យោធពលខេមរ​ភូមិន្ទ ​និងបញ្ជាការ​ដ្ឋានយោធ​ភូមិភា​គទី៧ នៃក​ងទ័ពប្រជាជន​វៀត​ណាម ​តាំង​ពីដើមរៀង​មក​ ដែ​លជា​ការ​ចូល​រួមចំណែក​យ៉ាងសំ​ខាន់ក្នុងការធ្វើ​ឱ្យទំ​នាក់ទំនងមិត្ត​ភាពជា​ប្រពៃណីនៃក​ងទ័ព​ និ​ងប្រជាជនទាំង​ពីរ​កាន់​តែជិត​ស្និទ្ធ​ រឹង​មាំ ​ប្រកប​ដោយ​ការយោ​គយល់ ​និង​ការជឿ​ទុក​ចិត្ត​គ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ