ព្រឹតិ្តការណ៍ថ្មីៗ

អ្នកវិនិយោគទុនថៃ​ បានបោះទុនវិនិយោគប្រមាណ​ ៣លាន​ ដុល្លារ​ បង្កេីតរោងចក្រកែច្នៃផ្លែឈេី​  ខេត្តព្រះសីហនុ​ ដេីម្បីនាំចេញទៅកាន់ទីទីផ្សារអឺរ៉ុប​ 

6 ខែ មុន 20 តូ សុផល

ខេត្តព្រះសីហនុ​ ៖ ដោយមានការលេីកទឹកចិត្ត​ និងគាំទ្រពេញទំហឹង​ ពីសំណាក់​ រដ្ឋបាលខេត្តព្រះសីហនុ​ អ្នកវិនិយោគទុន​ ជនជាតិថៃមួយរូប

​ បានសំរេចចិត្តយ៉ាងក្លាហាន​ បង្តេីតរោងចក្រកែច្នៃផ្លែឈេីមួយ​ នៅលេីផ្ទៃដី​ ១០ហត​ នៅក្នុងភូមិសាស្រ្ត​ ឃុំអូរឧកញ៉ាហេ​ង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ( ជាប់ផ្លូវជាតិលេខ​ ៤​ )​ ។
រោងចក្រនេះតាមគំរោងនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ​ ៣លានដុល្លា និងមានសម្ថតភាពអាចកែឆ្នៃផ្លែឈេី​ :​ ផ្លែស្វាយ​ ផ្កែល្ហុង​ ផ្លែសាវម៉ៅ​ ផ្លែម្នោស់​ ​ផ្លែដូង​…… បាន​ពី​ ២០ ទៅ២៥​ តោន​ ក្នុងមួយថ្ងៃ​ ។

បេីតាមប្រសាសន៍​ ឯ.ឧ​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ បានអោយដឹងថា​:​ នេះជាចំនុចដែល
លោកចង់បាន​ក្នុងអណត្តិនេះ​ ។ នៅរវាង​ ៤-៥​ ខែទៀត​ ក្រោយពីរោងចក្របានសាងសង់រួច​ លោកសង្ឃឹមយ៉ាងមុតមាំថា​ តាមរយៈវត្តមានរោងចក្រនេះ​ នឹងផ្ដល់ទីកន្លែងការងាចំនួន200កន្លែង​ ជាពិសេសធ្វេីអោយកសិផលរបស់កសិករក្នុងព្រសីហនុ​ មានក្ដីសង្ឃឹមឡេីងវិញ​ ដោយសារកន្លងមក​ នៅរៀងរាល់រដូវប្រមូលផល​ ផ្លែស្វាយ​ ផ្លែសាម៉ាវ​ …​ របស់ប្រជាកសិករ​ លក់ចេញក្នុងតំលៃមួយថោក​ សល់ស្អុយរលួយ​ ខាតឡុងចុង​ ធ្វេីអោយពួកគាត់​ គ្មានកំលាំងចិត្ត​ គ្មានជំនឿនឹងប្រកបរបរកសិកម្ម​តទៅទៀត៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!