ព្រឹតិ្តការណ៍ថ្មីៗ

ផឹកនោះផឹក​ ដល់ថ្នាក់ស្រវឹង ដើរដួលបោកក្បាល ទៅនឹងថ្នល់រងរបួសធ្ងន់​

2 សប្តាហ៍ មុន 29 តូ សុផល

 រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកក្បាល ធ្ងន់បន្ទាប់ពីបានផឹកស្រាស្រវឹង ដើរតាមដងផ្លូវដួលខ្លួនឯង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៣ កែង និងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នពេញ​។ 

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង៣០ឆ្នាំ ស្លៀកខោពណ៌ខ្មៅ ជើងវែង ជនរងគ្រោះ សង្ស័យធ្វើការសំណង់ ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍ នេះបានឲ្យដឹងថា មុនកើតគេឃើញ ជនរងគ្រោះដើរស្មើជើងតាមបណ្តោយ ផ្លូវ២៥៣ទិសដៅពីត្បូតទៅជើងដោយ ដើរទ្រេតទ្រោតពេញដងផ្លូវដោយស្ថានភាពស្រវឹង ដោយមិនថា ជនរងគ្រោះផឹកស្រាពីកន្លែងណានោះទេ លុះមកដល់ចំណុចកើតហេតុខាងលើ បានដួលបោកទៅ នឹងថ្មល់បែកក្បាលហូរឈាមរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយលើកយកដាក់ នៅតាមចិញ្ចើមផ្លូវដើម្បីជួយសង្គ្រោះបឋម និងបានទំនាក់ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

ក្រោយកើតហេតុកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនាក់ទំនងទៅរថយន្ត សង្គ្រោះមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ឲ្យមកយកជនរងគ្រោះទៅ សង្គ្រោះភ្លាមៗផងដែរ ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!