ព្រឹតិ្តការណ៍ថ្មីៗ

ដំណឹងសោកស្តាយ ក្មេងប្រុស ក្នុងករណីគ្រោះថ្នាក់ ថ្ងៃម៉ិញ ស្លាប់ហើយ!

2 ខែ មុន 209 តូ សុផល

ភ្នំពេញ ៖ ម៉ូតូZOOMER មួយគ្រឿងជិះឌុបគ្នា៣នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ផង បើកលឿនជ្រុលទៅបុកជាមួយរថយន្តCEVROLETបើកឆ្លងផ្លូវបណ្តាលអោយក្មេងប្រុសម្នាក់ របួសម្នាក់ធ្ងន់ កាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវ៥៩៨ កែងផ្លូវ ១៩៥៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើត ហេតុគេឃើញរថយន្តCHEVROLET ស ភ្នំពេញ 2AN-7707បានបើកឆ្លងស្តុបលើផ្លូវ១៩៥៨ក្នុងទិសដៅពីកើតទៅលិចខណៈឆ្លងមកជិតផុតស្តុប ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ZOOMER ពណ៌ក្រហមឌុបគ្នា៣នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ផងដោយ បើកតាមផ្លូវ៥៩៨ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៍ជ្រុលទៅបុកចំកង់មុខផ្នែកខាងស្តាំរថយន្តCEVROLET បើកឆ្លងផ្លូវបណ្តាលឲ្យដួលចំណែកក្មេងបានខ្ទៀតចូលក្រោមរថយន្ត បណ្តាលអោយក្មេងប្រុសម្នាក់ របួសធ្ងន់។

ភ្លាមៗនោះ ក្មេងរងគ្រោះ ត្រូវបានម្តាយហៅកងបីដឹងយកទៅសង្គ្រោះដោយឡែកអ្នកបើករថយន្តមិនបានគេចទេបានចុះមកជួយអន្តរាគមន៍ផងដែរ និងបានជិះម៉ូតូជាមួយឪពុកក្មេងរងគ្រោះទៅតាមមើលដលើមន្ទីពេទ្យផងដែរ។

ដោយឡែករថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន រងចាំសម្របសម្រួលពេលក្រោយ។

ប្រភពចុងក្រោយពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសខាងលើបានស្លាប់បាត់បង់ជីវិតមុនបញ្ជូនដល់មន្ទីពេទ្យ  បច្ចុប្បន្ន សពបានតំកល់ធ្វើបុណ្យនៅវត្តទួលសង្កែ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!