ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបបានសម្រេច ភ័យជិះទៅបុកម៉ូតូអ្នកដំណើរ សមត្ថកិច្ចតាមចាប់ខ្លួនបាន

2 ខែ មុន 58 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ តាមបង្ក្រាបខចាប់ខ្លួនបានមកវិញ ក្រោយពីធ្វើសកម្មភាពឆក់កាបូបកាន់ដៃពីស្រ្តីម្នាក់កំពុងធ្វើដំណើរតាមម៉ូតូកង់បី បានសម្រេចហើយ បើកម៉ូតូរត់គេច ស្រែកផ្អើលអ្នកដំណើរ ជនសង្ស័យភ័យស្លន់ បើកម៉ូតូលឿនជ្រុលទៅបុកម៉ូតូ អ្នកដំណើរផ្សេងទៀតដួលម៉ូតូ ងើបស្ទុះរតគេច ឡើងទៅសង្ងំលើផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចតាមរកឃើញ ចាបចខ្លួន កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវ១៩៨៦ កែងផ្លូវ១០០៣ ស្ថិតនៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ រឿន ថារ៉ូ ភេទប្រុស អាយ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆន សុីលាភ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅ ក្រុងខ្មៅ ខេត្តកណ្តាល ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូបង់បីចេញពីផ្ទះនៅឯក្រុងតាខ្មៅ មកលេងកូននៅសង្កាត់ភ្នំពេញថ្មី ធ្វើដំណើរកាត់តាមផ្លូវ១៩៨៦ ពីកើតទៅលិច ដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យម្នាក់ខាងលើ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3263 មកដល់ទន្ទឹមហើយឆក់យកកាបូបកាន់ដៃ ដែលមានលុយតែជាង៣មុឺនរៀលតែប៉ុណ្ណោះ សម្រាប់ឲ្យថ្លៃម៉ូតូកង់បី ហើយជនសង្ស័យបើករត់ ស្រែកឆោឡោ ជនសង្ស័យបបោលម៉ូតូបានចំងាយជាង១០០ម៉ែត្រ កុងម៉ា ដូនតា អត់ជួយ អត់កាន់ជើងចោរ ជ្រុលទៅបុកម៉ូតូអ្នកផ្សេង ដួល ធ្លាក់កាបូបចុះរើសបានមកវិញ ជនសង្ស័យកាន់តែភ័យស្ទុះងើបរត់ ទៅសង្ងំលាក់ខ្លួនលើផ្ទះពលរដ្ឋ កម្លាំងសមត្ថកិច្ច មកដល់ល្មម ទៅតាមចាប់ខ្លួនបានមកវិញ ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ អនុវត្តន៍បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!