ព្រឹតិ្តការណ៍ថ្មីៗ

ជំងឺបាក់ទឹកចិត្ត (Depression) ទើបតែកន្លងផុត! តែឥលូវដោយសារតែ ជំងឺប្រចាំកាយ មន្ត្រីនគរបាល ពាក់ស័ក្តិ៤ម្នាក់ សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង​

6 ខែ មុន 189 តូ សុផល

ខេត្តកែប ៖ មួយរយះ​ខ្លីទើបកន្លងផុតថ្មីៗនេះ ជំងឺបាក់ទឹកចិត្ត (Depression) ដែលធ្វេីអោយអ្នកកេីតជម្ងឺនេះ ឈានដល់ថ្នាក់គិតអ្វីលែងចេញ សុញគំនិតគិតខ្លី ប៉ុនប៉ង​ធ្លាប់ប៉ងបញ្ចប់ជីវិតជាច្រេីនដងក៏មាន​ អ្នកខ្លះបានសម្រេច​ ដោយមិនមានអ្នកដឹង​ តែថ្មូីៗនេះ ធ្វើឱ្យយមន្ត្រីនគរបាលព្រហ្មទណ្ឌ ពាក់ស័ក្តិ៤ម្នាក់ ដោយសារមានជំងឺ ប្រចាំកាយ ទេីបសម្រេចចិត្តបាញ់ខ្លួនឯងសម្លាប់ខ្លួន​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ទាំងយប់។ 

ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចព្រះរាជតំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឌៀប មៀន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប មានទីលំនៅ ភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ត កំពត។

មន្ត្រីនគរបាលដដែល បន្តថា ជនរងគ្រោះបានយក កាំភ្លើងរបស់ខ្លួនម៉ាកAK47ស្វាយបត់ អាមេចំនួន២ដង រួចបាញ់ចំបំពង់កខ្លួនឯងធ្លុះទៅក្រោយ បណ្ដាលឧ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ ​បន្ទាប់ពីធ្វើកោសល្យវិច្ច័យ ពិនិត្យលើសាកសពរួច ឃើញថា សពជនរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងមែន ​។ 

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!