ព្រឹតិ្តការណ៍ថ្មីៗ

អីយ៉ាចោរដៃឆើត! ចូលដូរលុយ ក្តាប់មាស១០តម្លឹងចេញអោយព្រងើយ!

8 ខែ មុន 80 តូ សុផល

បាត់ដំបង៖មាស១០តម្លឹង ត្រូវចោរស្រីវ័យចំណាស់ម្នាក់បន្លំចូលប្តូរលុយឱកាសល្អលូកដៃលួចយកភ្លេតចេញប្រុយបាត់ស្រមោលឈឹង។

ករណីនេះបានកើតឡើងនៅទីតាំងលក់មាស ប្តូរលុយ១កន្លែង នៅផ្សារគាស់ក្រឡ ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីសមត្ថកិវ្ចបានអោយដឹងថា៖ជនរងគ្រោះ ឈ្មោះ ហុីង សុផល ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ លក់មាស ប្តូរលុយ និងឥវ៉ាន់ចាប់ហួយនៅឃុំ ស្រុកកើតហេតុខាងលើ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ស្ត្រីជនសង្ស័យដែលមានរូបភាពបញ្ជាក់តាមកាមេរ៉ាសុវត្ថភាពដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ