ព្រឹតិ្តការណ៍ថ្មីៗ

ពលករចំនួន២៩នាក់ត្រូវបានភាគីថៃបញ្ជូនមកកម្ពុជាវិញ

2 ឆ្នាំ មុន 3 tnn_admin

ឧត្តរមានជ័យ៖ មន្ត្រីច្រកទ្វារអន្តរជាតិបានអោយដឹងថា កាលពីព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៦នេះ ភាគីខាងថៃបានបញ្ជូនប្រជាពលករកម្ពុជាចូលទៅដោយខុសច្បាប់ចំនួន២៩នាក់(ក្មេង០៤នាក់)មកពីខេត្តណាក់ខនភ្នំ ប្រទេសថៃ តាមច្រកទ្វា រអន្តរជាតិជាំស្រង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ពលករទាំងនោះមានស្រីៗចំនួន១១នាក់  ដែលពួកគេមកពីខេត្តផ្សេងៗគ្នា ក្នុងនោះ១៣នាក់ មកពីនៅខេត្តឧត្តរមានជ័យ ២នាក់មកពីបន្ទាយមានជ័យ, ២នាក់មកបីកំពង់ចាម, ២នាក់មកពីបាត់ដំបង,២នាក់មកពីតាកែវ,៥នាក់មកពីស្ទឹងត្រែង និងមកពីខេត្តសៀមរាបចំនួន៣នាក់។

ពលករទាំងនេះអះអាងថាត្រូវសមត្ថកិច្ចថៃចាប់កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៦ នៅក្នុងខេត្តណាក់ខនភ្នំ ជាប់ព្រំប្រទល់ប្រទេសឡាវ។ បើតាមពលករម្នាក់ឈ្មោះ យ៉ាន់សុជា ភេទប្រុស អាយុ២៤ឆ្នាំមកពីខេត្តស្ទឹងត្រែង និយាយថាខ្លួនចាញ់បោកមេខ្យល់ឈ្មោះចិន នាំចូលទៅប្រទេសថៃតាមបន្ទាត់ព្រំដែននៅក្រុងប៉ោយប៉ែតដោយមេខ្យល់នោះធានាថានឹងនាំទៅរកការងារធ្វើ លុះទៅដល់ខេត្តណាក់ខនភ្នំត្រូវសមត្ថកិច្ចថៃចាប់ខ្លួនតែម្តង។ ទោះយ៉ាងណាក៌ដោយពលករទាំងនោះត្រូវបានត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញអស់ហើយ៕14222246_923449721117897_758353071540663168_n 14264009_923449787784557_2657965467401908357_n 14264874_923449627784573_7995284097972129314_n}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ