ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនជនជាតិចិន១៣នាក់ទៅស្រុកវិញ អោយបានមុនចូលឆ្នាំចិន!

7 ខែ មុន 15 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយសមត្ថកិច្ចមកពីប្រទេសចិន ធ្វើការបណ្ដេញជនជាតិចិនចំនួន ១៣នាក់/ស្រី០២នាក់តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

ជនជាតិចិនទាំង១៣នាក់នេះគឺជាឧក្រិដ្ឋជនដែលរត់គេចពីប្រទេសចិន មកសម្ងំលាក់ខ្លួនផលិតបារីក្លែងក្លាយក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំចេញទៅលក់នៅប្រទេសចិន និងប្រទេសផ្សេងៗទៀត។

ក្រុមឧក្រិដ្ឋជនទាំងនេះត្រូវបានកម្លាំងចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ធ្វើការបង្ក្រាបបាននៅទីតាំងប្រព្រឹត្តបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ នៅទឹកដីខេត្តកណ្ដាល។

សមត្ថកិច្ចចិនក៏បានយកយន្តហោះពិសេសចំនួន ០១គ្រឿងមកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់នៅទីក្រុងសៀងហៃ ប្រទេសចិន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ