ព្រឹតិ្តការណ៍ថ្មីៗ

ចុះរដ្ឋបាលទីតាំងអាណាធិបតេយ្យ​ និងសំណង់មិនរៀបរយដែលជាជំរកក្រុម ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

10 ខែ មុន 80 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង១៤ និង០០នាទី​ រសៀល នាថ្ងៃទី​ ៣០ មករា ២០១៩​ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក សុីន វីរ: ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោកសុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ លោកវរៈសេនីយ៍ឯក ​ទៀង​ ចន្ទ័សារ​ អធិការនគរបាលខណ្ឌដូនពេញ និងលោកវរៈសេនីយ៍ឯក​ ថោង​ ពិសិដ្ឋ​ មេបញ្ជាការ​កងរាជអាវុធហត្ថខណ្ឌដូនពេញ​ ដោយមានការចូលរួមសហការពីកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ​ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអាណាធិបតេយ្យ​ និងសំណង់មិនរៀបរយដែលជាជំរកក្រុម ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ ស្ថិតនៅក្នុងភូមិ២​ និងភូមិ៣​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។

សមាសភាព​ចូលរួមមាន៖
១ អធិការនគរបាលខណ្ឌដូនពេញចំនួន​ ៨០នាក់
២ កំលាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចំនួន ២៦នាក់
៣ កំលាំងព្រហ្មទណ្ឌ​កំរិតស្រាល​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ៣៣នាក់
៤ ប្រជាការពារខណ្ឌ​ចំនួន​៤០​នាក់។
សរុបកម្លាំងរួម​៖​ ១៧៩​ នាក់។

ក្នុង​ប្រតិបត្តិការ​នេះ កំលាំងគណ:បញ្ជាឯកភាពខណ្ឌ បានអនុវត្តទទួលបានលទ្ធផលដូចខាងក្រោម៖
១ ឃាត់ខ្លួនជនប្រេីប្រាស់គ្រឿងញៀនចំនួន​១៥នាក់​ (ក្នុងនោះស្ត្រីចំនួន​ ០៨នាក់)​ បញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរបន្ត។

២ រុះរើ​ជម្រកអាណាធិបតេយ្យ​ធ្វើអំពីឈើ ប្រក់សង្ក័សីនិងតង់ បានចំនួន០៨ខ្នង និងបន្ទប់ជួលបានចំនួន០៤ បន្ទប់ ដែលបន្ទប់នីមួយៗធ្វើអំពីឈើ​ ប្រក់សង្កសី​ ដែលជាជម្រកសម្រាប់ប្រេីប្រាស់គ្រឿងញៀន។

ក្នុងការចុះប្រតិបត្តិការនោះកំលាំងយេីង បានចែកជា​ ០៣គោលដៅ​ ដែលក្នុងមួយគោលដៅដឹកនាំដោយលោកអភិបាល​រងខណ្ឌចំនួន០១នាក់ និងមានការចូលរួមពី​ នាយក​ នាយករងរដ្ឋបាល​ ប្រធានការិយាល័យជុំវិញខណ្ឌ ចៅសង្កាត់ ចៅរងសង្កាត់ស្រះចក និងមេភូមិ២ មេភូមិ៣ ផងដែរ។
១ គោលដៅ​១​  ត្រួតពិនិត្យបានចំនួន​ ៥៤ខ្នងផ្ទះ​ ។
២ គោលដៅ២​ ត្រួតពិនិត្យបានចំនួន ២៥​ ខ្នងផ្ទះ​ ។
៣ គោលដៅ​៣ ត្រួតពិនិត្យបានចំនួន ១៥​ ខ្នងផ្ទះ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ