ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបរវាងមេទ័ពជើងគោកម្ពុជា-ថៃ គឺដើម្បីពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ

6 ខែ មុន 19 តូ សុផល

ភ្នំពេញ៖ ងគោកភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង (APIRAT KONGSOMPONG)

អគ្គបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

ក្នុងនាមជាប្រទេសមានភូមិផងរបងតែមួយភាគីទាំងពីរ ក៏បានផ្តោតលើការពង្រឹង និងការពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អ និងធ្វើយ៉ាងណារក្សាឲ្យបានព្រំដែនសន្តិភាព និងការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែមានការរីកចម្រើនថែមទៀត បង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋរដ្ឋទាំងពីរប្រកបរបររកស៊ីកាន់តែមានការរីកចម្រើន និងមានទំនុកចិត្តជាមួយគ្នា។

ភាគីទាំងពីរបានចាត់ទុកជំនួបនេះគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងគុណភាព និងសមត្ថភាព ដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបានកិច្ចការពារសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ជាពិសេសការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព នឹងមិត្តភាពជាប្រពៃណី រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ កម្ពុជា និងដើម្បីរួមគ្នាក្នុងថែរក្សាបានព្រំដែនដែលសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ភាគីទាំងពីរក៏បានប្តេជ្ញារួមគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយភាគីមិត្ត ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាពនិងការអភិវឌ្ឍរីកចម្រើន ។

ជំនួបនៃមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ និងបានបញ្ចប់ក្រោមបរិយាកាស ស្និទ្ធស្នាល លទ្ធផលជោគជ័យនិងភាពយោគយល់គ្នា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសភូមិផងជាប់គ្នា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!