ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់បើករថយន្តបុករបាំងពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ!

10 ខែ មុន 18 តូ សុផល

រាជធានីភ្នំពេញ៖​ បុរសម្នាក់បេីករថយន្តPAJEROក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបែកកង់មុខទាំងសងខាងទៅមុខលែងរួច។

​ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៩ខែមករាឆ្នាំ២០១៩​នៅចំណុចមុខអគ្គសន្នការនគរបាលជាតិតាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។

​ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ បុរសម្នាក់បេីករថយន្តម៉ាក PAJERO ពណ៍ទឹកប្រាក់ លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ2G 0192 បេីកបរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយបែកកង់ខាងមុខទាំងសងខាងនិងរងការខូចខាតទៅមុខលែងរួចចំណែករបាំងថ្មពុំមានរងការខូចខាតនោះទេ។

​ ក្រោយពេលកេីតហេតុម្ចាស់បានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកតំនាក់ទំនងទៅនគរបាលចរាចរណជេីងគោកនៃការិយាល័យចរាចរណ៍រាជធានីភ្នំពរញធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ