ព្រឹតិ្តការណ៍ថ្មីៗ

បើកម៉ូតូលឿនជ្រុលទៅបុករថយន្តទំនេីប BMW ថ្មីស្រឡាង​ ធ្លាក់កាងក្រោយ​ម្ចាស់ឡានទារសំណង ៣០០០ដុល្លារ

6 ខែ មុន 98 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលខ្វះការប្រុងប្រយ័ត្នខណះមកដល់ចំនុចផ្លូវបំបែកជាបួនជ្រុលទៅបុករថយន្តសេរីទំនើបបណ្ដាលធ្លាក់កាងខូចខាតយ៉ាងដំណំម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់០៩ ពាក់ស្លាកលេខក្រចេះ 1A-6624 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តសេរីទំនើបម៉ាកBNW.មិនមានស្លាកលេខចំហៀងការខាងក្រោយបណ្ដាលធ្លាក់រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយខាងម្ចាស់រថយន្ដទារសំណងចំនួន៣០០០ដុល្លារ​ ដោយខាងម៉ូតូមិនមានលុយទេមានតែ៧០០ដុល្លារប៉ុណ្ណោះ​ដោយឃើញខាងម៉ូតូមិនមានលុយ​ ទើបព្រមយកសំណងត្រឹម៧០០ដុល្លារដើម្បីបញ្ចប់រឿង៕​ (ម៉េង-អ៊ីឌី​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!