ព្រឹតិ្តការណ៍ថ្មីៗ

បុកស្លាប់ម្នាក់ របួសពីរនាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌ នៅស្រុកគីរីវង់

6 ខែ មុន 44 តូ សុផល

ខេត្តតាកែវ៖ រថយន្តយីឌុបដឹកស្រូវមួយគ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និង២នាក់ផ្សេងទៀតបានរងរបួស ក្រោយពីតៃកុងឡានបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៩ វេលា១៧និង៤៥នាទី នៅលើដងផ្លូវជាតិលេខ២ចន្លោះបង្គោលគីឡូម៉ែត្រ១១៧-១១៨ ចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។ 

សមត្ថកិច្ចស្រុកគីរីវង់ បានប្រាប់ឲ្យដឹងថា រថយន្តបង្កម៉ាកនីសាន់ ៥តោន ពណ៌ ខៀវពាក់ស្លាកលេខ ព្រះសីហនុ 3A-0854  ធ្វើដំណើរពីជើងទៅត្បូងបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួន បានបុកជាមួយម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ17.1-1783 ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយឈ្មោះ រស់ ស្រ៊ន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាព បានស្លាប់នៅកន្លែងកើតហេតុ និងម៉ូតូមួយគ្រឿងទៀតម៉ាក សាន់យ៉ាន់ពណ៌ក្រហម គ្មានស្លាកលេខធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ចៅ ហ៊ុម ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ រងរបួសស្រាលនិងមានអ្នករួមដំណើរម្នាក់ឈ្មោះ ពេជ្រ សាវុន ភេទស្រី អាយុ៦០ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល។ 

ប៉ូលីសស្រុកគីរីវង់បានបន្តថា មូលហេតុនៃ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមក ពីរថយន្តម៉ាកនីសាន់ពាក់ស្លាកលេខ ព្រះសីហនុ 3A-0854 បើកបរមានល្បឿនហើយជែងវ៉ារថយន្ត១គ្រឿងទៀតដែលកំពង់ខូច ក៏បានបុកម៉ូតូ១គ្រឿងដែលកំពង់ធ្វើដំណើ បញ្ច្រាស់ទិសគ្នារួចខ្ទាត់ទៅប៉ះម៉ូតូ១គ្រឿងទៀត ដែលធ្វើដំណើរពីជើងទៅត្បូងបណ្តាលឲ្យមានអ្នកស្លាប់និងរបូសតែម្តងទៅ។  

បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូទាំង៣គ្រឿងត្រូវបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគីរីវង់ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគាល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!