ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមករា ឆ្នាំ២០១៩

2 សប្តាហ៍ មុន 16 តូ សុផល

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែមករា ឆ្នាំ២០១៩  នៅព្រឹក ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៨,៣០នាទី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក នាយក-រងរដ្ឋបាលខណ្ឌ លោក ប្រធានការិយាល័យទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់-ចៅរងទាំង១១ លោក លោកស្រីប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ លោកប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ និង លោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ផងដែរ ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញបានឱ្យដឹថា

កិច្ចប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗ ដូចខាងក្រោម ៖

១-ការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ រួមមាន៖

ក/.ការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

ខ/.ការងារសន្ដិសុខ សុត្ថិភាព សណ្ដាប់ធ្នាប់ក្នុងបុណ្យចូលឆ្នាំចិន-វៀតណាម។

២-ការបន្ដពង្រឹងការងារអនាម័យសាធារណៈ និងការផាកពិន័យអ្នកចោលសំរាមតាមទីសាធារណៈ។

៣-ការងារគ្រប់គ្រងសំណង់ ដីធ្លី និងលំនៅដ្ឋានក្នុងមូលដ្ឋាន ។

៤-ការពង្រឹងបន្ថែមលើការងារផ្ដល់សេវាសាធារណៈនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ។

៥-ការតែងតាំងមន្រ្ដីរាជការ នៃមណ្ឌលសុខភាពខណ្ឌដូនពេញ ។

៦-ពិនិត្យឆ្លងសេចក្ដីព្រាងរបាយការណ៍រដ្ឋបាលខណ្ឌប្រចាំខែមករា ឆ្នាំ២០១៩ ។

៧-ការងារបិទបញ្ជីចំណូលចំណាយរដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ ។

៨-ឆ្លងសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែមករា ឆ្នាំ២០១៩ ជូនដល់មន្រ្ដីបម្រើសេវារដ្ឋបាលខណ្ឌដូនពេញ ។

៩-ការងារផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!