ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ចោមចៅ៣៖ ពលរដ្ឋស្រែកថាធ្វើផ្លូវកាយព្រំកំណត់មិនស្មើភាពគ្នា អាជ្ញាធរចុះទៅបង្គាប់កំណត់កាយដល់គំនូសកំនត់

9 ខែ មុន 71 តូ សុផល

ភ្នំពេញ ៖ ផ្លូវបេតុងមួយខ្សែជាគម្រោងសាងសង់របស់សាលារាជធានីភ្នំពេញ

ជាតំណរភ្ជាប់ពីផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែកឆ្ពោះទៅផ្លូវជាតិលេខ៣ត្រង់ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ប្រវែង៤៥ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រូវបានកំពុងសាងសង់ ក៏ប៉ុន្តែអ្វីដែលពលរដ្ឋមើលឃើញស្រែករអ៊ូរទាំថាធ្វើផ្លូវ ព្រំគោលការណ៍កំណត់ ទទឹង៩ម៉ែត្រ មិនស្មើភាពគ្នា បាញ់កំនុសកំណត់ផ្សេង ដល់ពេលកាយផ្សឹង ពុំមានតំលាភាពគ្នារវាងពលរដ្ឋសាមញ្ញនិងផ្ទះអ្នកមានលុយ មានអំណាច ហើយបាតុភាពពាក្យសម្តីខាងលើ ត្រូវបានអាជ្ញាធរមូលដ្ឋាន សង្កាត់ ភូមិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចុះទៅចង្អុលបង្គាប់ឲ្យគ្រឿងចក្រកាយខ្ទេចចំណុចណាដែលប៉ះពាល់ ពោលកាយតាមកំណត់ដែលសាលារាជធានីភ្នំពេញបានកំណត់រួច ។

ផ្លូវមួយខ្សែខាងលើ ជាគម្រោងរបស់សាលារាជធានីភ្នំពេញ សង់ពីបេតុងកំរាស់១,៥តឹក ទំហំសាច់បេតុង៧ម៉ែត្រ សរុបទាំងដាក់លូសងខាងស្មើ៩ម៉ែត្រ ប្រវែងសរុប៤៥០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ៣ ដើម្បីសម្រួល ការធ្វើដំណើរឆ្លងកាត់ និងកាត់បន្ថយកកស្ទះចរាចរណ៍ ចំណុចវរង្វង់មូលចោមចៅ ដែលកំពុងសាងសង់ស្ពានអាកាសផង

តាមប្រជាពលរដ្ឋបានលើកឡើងថា គោលការណ៍កំណត់ទំហំ៩ម៉ែត្រត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក្រុង ចុះ បាញ់ គូស កំណត់ចំណាំរួចហើយ ចំណុចខ្លះ ប៉ះពាល់ដល់របង សំយ៉ាបផ្ទះ តែឯកភាពគ្នារួចជាស្រេច ត្រូវតែស្មើភាពភាព ដើម្បីបើកផ្លូវ៩ម៉ែត្រ ឲ្យបានធំទូលាយ តែខណៈដែលគ្រឿងចក្រធ្វើការ កកាយ មានចំណុចខ្លះ កាយខុសគំនុស កន្លែងខ្លះកាយ កាត់ របង សំយ៉ាបផ្ទះខ្ទេច កើតជារឿងធ្វើផ្លូវ កាយព្រំកំណត់ មិនប្រក្រតី ។

ទាក់ទិនជុំវិញការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែមករា នេះអាជ្ញាធរ ដឹកនាំកម្លាំងដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចុះទៅបំភ្លឺ និងចង្អុលបង្គាប់ ផ្ទាល់ឲ្យគ្រឿងចក្រ កាយ ធ្វើយ៉ាងណាឲ្យទៅតាមការកំណត់ ប៉ះត្រង់ណាកាយត្រង់ហ្នឹង ។

លោកចៅសង្កាត់ បានឲ្យដឹងថា ផ្លូវសាងសង់ សម្រាប់ពលរដ្ឋ សាធរណៈជន សាលារាជធានីភ្នំពេញ បានកំណត់រួចហើយ ទទឹង៩ម៉ែត្រ ទាំងដាក់លូ មិនមែនកាយ មានកន្លែង តូចធំ កាយបើកផ្លូវ ខុសការកំណត់ដូចពលរដ្ឋលើកឡើងនោះទេ ហើយកុំឲ្យមានបាតុភាពនេះកើតឡើងលោកចុះមកពិនិត្យ និងចង្អុល កំណត់កាយ ដើម្បីឲ្យស្មើភាពគ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ