ព្រឹតិ្តការណ៍ថ្មីៗ

ហ្គេមអនឡាញ អភ័ព្វ ២ទីតាំង ត្រូវសមត្ថកិច្ចបង្ក្រាប ខណៈទីតាំងផ្សេងទៀត បន្តបើកយ៉ាងរលូន!

8 ខែ មុន 48 តូ សុផល

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌ​ឫស្សី​កែង​ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ខណ្ឌ​បាន​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល់

ជ្រក​ក្រោម​អ៊ី​ធើ​ណិ​ត​២៤​ម៉ោង​មួយ​កន្លែង​ នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​នឹង​៣០​នាទី​ នៅ​ចំណុច​ផ្ទះ​លេខ​១៩២២​ ផ្លូវជាតិ​លេខ​៥​ ក្រុម​១​ ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ទី​១​។​

​លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ​បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​សមត្ថ កិច្ច​បាន​ឃាត់​មនុស្ស​២​នាក់​រួម​មាន

​ទី​១-​ឈ្មោះ​ អូន​ សុ​ធន់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មេការ​ចាត់ចែង​ស៊ីសង​ ស្នាក់​នៅផ្ទះ​ទីតាំង​ខាងលើ​ភ្នាក់ងារ​ និង​

ទី​២-​ឈ្មោះ​ហ៊ឹ​ម​ សុ​ហ៊ុន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​បើកបរ​ ស្នាក់​នៅ​ផ្លូវ​រថភ្លើង​សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ អ្នកលេង​។​

​សម្ភារៈ​ដកហូត​រួម​មានៈ​កុំព្យូទ័រ​ចំនួន​១០​គ្រឿង​,​សៀវភៅ​កត់​ភាគរយ​របស់​ភ្ញៀវ​១​ក្បាល​,​ សៀវភៅ​កត់​ចំណាយ​ចំណូល​ប្រចាំខែ​,​ ប្រាក់​រៀល​ចំនួន​ប្រាំ​ម៉ឺន​(៥០០០០) ប្រាក់​ដុលារ​១៥ដុល្លារ។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​អធិការដ្ឋាន​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​និ​តិ​វិធី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ