ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ ចាត់វិធានក្តៅចំពោះប្រជាពលរដ្ឋដែលធ្វើអាជីវកម្មរំលោភលើចិញ្ចើមផ្លូវសាធារណៈ

5 ខែ មុន 10 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខ

រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោក លោកស្រីនាយក នាយករងរដ្ឋបាល លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ការិយាល័យចំណុះជំនាញ លោកចៅសង្កាត់ទាំង០៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ លោក លោកស្រីប្រធានភូមិទាំង៤៧ ភូមិ នៃខណ្ឌសែនសុខ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខមានប្រសាសន៍ថា៖ នៅពេលបង្កើតក្រុមការងាររួច ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩តទៅ គ្រប់សង្កាត់ត្រូវចុះរៀបសណ្តាប់ធ្នាប់ ធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានា ដែលកំពុងប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវដោយរំលោភបពាន ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះ ក្នុងករណីមិនចូលរួមអនុវត្តតាមការណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នឹងចាត់វិធាការរដ្ឋបាលដោយធ្វើការរុះរើ និងដកហូតសំភារៈ ហើយវិធានការនេះនឹងបន្តធ្វើដោយមុឺងម៉ាត់បំផុត ដើម្បីសោភ័ណភាពរាជធានីភ្នំពេញ ក៏ដូចជាសោភ័ណភាពមូលដ្ឋានខណ្ឌសែនសុខទាំងមូល ដោយធ្វើការកែទំលាប់ពីការដាក់តាំងលក់ប្រជែងគ្នា មករស់ក្នុងសង្គមសុីវីល័យដោយអនុវត្តច្បាប់ស្មើៗគ្នា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!