ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន ៦៩នាក់ពាក់ពន្ធ័នឹងករណីឆបោកគំរាមគំហែង ជំរិតទារប្រាក់តាមប្រពន្ធ័អុីនធើណេត (VOIP) ត្រូវបានចាប់បញ្ជូនទៅវិញ!

4 ខែ មុន 34 តូ សុផល

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០១៩  បានសហការជាមួយសមត្ថកិច្ចមកពីប្រទេសចិន ធ្វើការបណ្ដេញជនជាតិចិន ចំនួន ៦៩នាក់ ក្នុងនោះមានស្រី ១៦នាក់។

ជនជាតិចិនទាំង ៦៩នាក់នេះ ត្រូវបានបង្ក្រាបដោយកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ ទី២១ ខែមករា ឆ្នាំ ២០១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ពន្ធ័នឹងករណីឆបោកគំរាមគំហែង ជំរិតទារប្រាក់តាមប្រពន្ធ័អុីនធើណេត (VOIP) នៅប្រទេសចិន។

ការបណ្ដេញជនជាតិចិនខាងលើ សមត្ថកិច្ចប្រទេសចិន ចំនួន ១៥០នាក់ និង យន្តហោះពិសេស ចំនួន ២គ្រឿង មកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!