ព្រឹតិ្តការណ៍ថ្មីៗ

សព តារាចំរៀង ខេមរៈ ស្រីពៅ មកដល់ប្រទេសកម្ពុជា ម៉ោង ៧ល្ងាចនេះ

2 ខែ មុន 74 តូ សុផល

អុឹម ជីវ៉ា ៖ ល្ងាចនេះ ចុះពីយន្តហោះភ្លាម មកចូលរួមពិធីបុណ្យសព តារាចំរៀងប្អូនស្រី ខេមរៈ ស្រីពៅ ភ្លាម RIP នៅគេហដ្ឋានសព ងក្រោយវត្តសំរោងអណ្តែត ទល់មុខសួនសុបិន្តសចំការព្រីង ។

ខ្ញុំបាទ អុឹមជីវ៉ា ពិតជាមានភាពក្តុកក្តួលអាលោះអាល័យឥតឧបមា និងមានការសោកស្តាយបំផុតចំពោះក្រុមគ្រួសារនៃសពដែលបានបាត់បងសិល្បការនីមនុស្សជាទីស្រលាញ់គ្មានថ្ងៃត្រឡបមកវិញ សូមដួងវិញ្ញាន្តប្អូនបានទីកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។

សូមបញ្ជាក់ដែរថា សពប្អូនស្រីពៅ និងដឹកបន្តពីប្រទេសថៃមកដល់ប្រទេសកម្ពុជានៅវេលា ម៉ោង ៧ល្ងាចនេះ ហើយសមាគមសិល្បករក៏សូមអញ្ជើញសិល្បករទាំងអស់មេត្តាទៅចូលរួមពិធីបុណ្យសពកញ្ញា ខេមរៈ ស្រីពៅផង ហហើយសពស្រីពៅ និងបូជានៅថ្ងៃស្អែកវេលារម៉ង១រសៀល អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនមេត្តាជ្រាបជាដំណឹង ៕ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា ក្រុមប្រឹក្សារភិបាលសមាគមសិល្បករខ្មែរ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!